យូរៗស្វីតម្ដង លើកនេះ Noona និងសង្សារ លេងឲ្យហ្វេនច្រណែនខ្លាំងណាស់

//s5.kh1.co/0f/0f05e268407563abd54646d5095bf17024f13e68.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីមានទំនាក់ទំនងស្នេហានឹងគ្នាអស់រយៈពេល ៦ ឆ្នាំ តារាចម្រៀងស្រី Noona និង លោក Joonior បានក្លាយជាគូស្នេហ៍ដ៏ពេញនិយមក្នុងសិល្បៈកម្សាន្ត ជាពិសេស ថ្មីៗនេះ តារាស្រីរូបនេះ កាន់តែធ្វើឲ្យហ្វេនៗជាច្រើន មានភាពពេញចិត្តដោយបានបង្ហាញរូបភាពស្វីតៗជាច្រើន ឲ្យពួកគេបានទស្សនាពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ផងដែរ

ថៃ៖ អាចនិយាយបានថា គឺជាគូស្នេហ៍ដ៏ពេញនិយមមួយទៀតហើយ នៅក្នុងវិស័យសិល្បៈកម្សាន្តរបស់ប្រទេសថៃ រវាង តារាចម្រៀងស្រី Noona Nuengtida និង លោក Joonior ដែលហ្វេនៗជាច្រើន តែងតែតាមដាន និងចង់ឃើញ ពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ បន្ទាប់ពីបានទាក់ទងគ្នា អស់រយៈពេលជាង ៦ ឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ កាលពីថ្មីៗនេះ តារាស្រី Noona មិនបានធ្វើឲ្យហ្វេនៗខកបំណងឡើយ ដោយបានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងគូស្នេហ៍របស់ខ្លួន នៅលើបណ្ដាញសង្គម ដោយបង្ហាញពីសកម្មភាព ព្រមទាំងកាយវិការដ៏ផ្អែមល្ហែមជាមួយគ្នា ប្រកបដោយស្នាមញញឹមយ៉ាងមានក្ដីសុខ ក្នុងបរិយាកាសធម្មជាតិ ដែលមើលទៅពិតជាមានភាពរ៉ូមែនទិកយ៉ាងខ្លាំង ទៀតផង។  

មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងការបង្ហោះនេះ បានធ្វើឲ្យហ្វេនៗជាច្រើន មានភាពពេញចិត្តយ៉ាងខ្លាំង ព្រមទាំងចូលមកអបអរ ដោយបានឃើញអ្នកទាំងពីរនៅតែមានសុភមង្គល បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំ ជាពិសេស​ថែមទាំងសង្ឃឹមថា នឹងមានដំណឹងដ៏ល្អពីអ្នកទាំងពីរ ក្នុងពេលឆាប់ៗនេះ ផងដែរ៕  

សូមទស្សនារូបភាពខាងក្រោម៖

Noona
Noona
Noona
Noona
Noona
Noona
Joonior
Joonior
Joonior
Joonior
Noona និង គូស្នេហ៍
Noona និង គូស្នេហ៍
Noona និង គូស្នេហ៍
Noona និង គូស្នេហ៍
Noona និង គូស្នេហ៍
Noona និង គូស្នេហ៍
Noona និង គូស្នេហ៍
Noona និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T