បរទេស៖ Jaxon Bieber គឺជាតារាម្នាក់ នៅក្នុងបណ្តាញសង្គម Instagram ដែលមានអ្នកគាំទ្រដ៏ច្រើនលើសលប់និង ជាប្អូនប្រុសម្នាក់គត់ របស់កំពូលតារាចម្រៀងចង្វាក់ផប់ Justin Bieber ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ តារានៅក្នុងបណ្តាញសង្គមនេះ គឺជាបុគ្គលម្នាក់ ដ៏ល្បីខ្លាំងមិនធម្មតានៅក្នុង Instagram ដែលមានអ្នកចុច Follow រហូតដល់ទៅ១លានអ្នកជាង ដែលជាចំនួនច្រើនបំផុតក្នុងចំណោមប្អូនៗ Justin Bieber ទាំងអស់។
ដោយឡែក ក្នុងឆ្នាំនេះ តារាម្នាក់នេះ មានអាយុ១១ឆ្នាំទៅហើយ រីឯរូបរាង និងមុខមាត់មើលទៅគឺពេញកម្លោះស្តូកតែម្តង ធ្វើឲ្យស្រីៗជាច្រើន បានជ្រួលច្របល់ដោយសារ សម្រស់ដ៏ស្រស់សង្ហា មិនចាញ់បងប្រុស Justin Bieber ប៉ុន្មានឡើយ។
យ៉ាងណាមិញចំពោះ តារារូបនេះ គឺមិនបានដើរតាមគន្លងបងប្រុសរបស់ខ្លួនឡើយ ដោយរូបគេ ទៅរៀនដូចជាក្មេងដ៏ទៃទៀតនិង ឆ្លៀតពេលបង្ហោះរូបភាពនៅក្នុង Instagram ប៉ុណ្ណោះ ដោយប្រាក់ចំណូល ដែលគេមានអាចប្រហែលជា១ ទៅ៥លានដុល្លារផងដែរ៕
សូមចូលមើលរូបភាពខាងក្រោម៖