កម្សាន្ត៖ អ្នកណាដែលមិនធ្លាប់ញ៉ាំ សម្លរម្ជូរគ្រឿង ដែលជាអាហារដ៏ពេញនិយមសម្រាប់ក្រុមគ្រួសារ នីមួយៗជាពិសេស សូម្បីតែនៅក្នុងកម្មវិធីមង្គល អាហារមួយនេះ ក៏ត្រូវបានគេរៀបចំដើម្បីទទួលភ្ងៀវផងដែរ។ តោះនៅចាំអីទៀត បើមានចំណាប់អារម្មណ៍អាចសាកល្បងរៀនធ្វើទុកញ៉ាំជុំគ្រួសារបាន តាមវិធីខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖ សាច់គោ ៣០០ ក្រាម ស្លឹកគ្រៃ ខ្ទឹមស ម្ទេស រំដេង រមៀត ស្លឹកក្រូចសើច ប្រហុកចិញ្រ្ចាំរួច ២ ស្លាបព្រាបាយ ក្រសាំង ១០០ ក្រាម ត្រកួន ២០០ ក្រាម
របៀបធ្វើ៖
១. ជាដំបូងធ្វើការបុកគ្រឿងឲ្យម៉ត់ជាមុនសិន ដោយរួមមាន ស្លឹកគ្រៃ ខ្ទឹមស ម្ទេស រំដេង រមៀត ស្លឹកក្រូចសើច
២. បន្ទាប់មកទៀត ដាក់ឆ្នាំងឲ្យក្ដៅ ដើម្បីយកសាច់គោ ប្រហុក គ្រឿងដែលបុករួច និងក្រសាំង ហើយច្របល់ចូលគ្នាឲ្យសព្វ រួចដាក់គ្រឿងដើម្បីបន្ថែមរសជាតិដូចជា ប៊ីចេង ១/៣ ស្លាបព្រាបាយ ស្ករ ២ ស្លាបព្រាបាយ អំបិល ១/៣ ស្លាបព្រាបាយ ទឹកត្រី ២ ស្លាបព្រាបាយ
៣. បន្ទាប់ពីផ្សំគ្រឿងរួចហើយ កូរវាឲ្យរលាយសព្វចូលគ្នា រួចសឹមដាក់ទឹក ហើយចម្អិនក្នុងរយៈពេល ២៥ នាទី
៤. បន្ទាប់មកទៀត ទើបដាក់ ត្រកួន ហើយចម្អិនក្នុងរយៈពេល ៥ នាទី ទៀត ហើយអាចបន្ថែមដោយម្ទេស ជាការស្រេច៕
ប្រភព៖ Met Food
បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖