ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ហាងសាឡន វីអេនអឹម (V&M Salon) បានចាប់ផ្តើមបើកដំណើរការជាផ្លូវការ ក្នុងការចាប់ផ្តើមផ្តល់សេវាកម្មជូនអតិថិជនរបស់ខ្លួន ក្រោមការចូលរួម និងគាំទ្រដោយ លោកឧកញ៉ា ហ៊ុយ សុងឃីម និង លោកជំទាវ ម៉េង សុខណាង លោកជំទាវ កឹមគុណវឌ្ឍ និងអតិថិជនផ្សេងៗទៀត ដែលធ្លាប់បានគាំទ្រស្នាដៃសេវាកម្មហាងសាឡន វីអេនអឹម (V&M Salon)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្ននេះ ហាងសាឡន V & M មានផ្តល់សេវាកម្មជាច្រើនដូចជា ផាត់មុខបែបធម្មជាតិ ផាត់មុខទូទៅ ធ្វើសក់ ធ្វើក្រចក ត្រាំទឹកដោះគោ ម៉ាស្សាមុខ ប៉ាក់ចិញ្ចើមសម័យថ្មី ផ្លុំ I-Liner ស្ទាយកូរ៉េ (Korean I-Liner) ធ្វើបបូរមាត់បែបកូនក្មេង (Baby Lip) និងសេវាកម្មចម្រុះផ្សេងៗទៀត ដែលទាក់ទងនឹងសេវាកម្មផ្នែកសាឡន។
ជាការពិតណាស់ ហាងសាឡន វីអេនអឹម (V & M Salon) ជាហាងមួយក្នុងចំណោមហាងល្បីៗ ដែលតែងតែផ្តោតលើការផាត់មុខបែបធម្មជាតិពិតៗ និងគុណភាពរបស់សេវាកម្មជាចម្បង។ ជាក់ស្តែង ម្ចាស់ហាងសាឡន គឺមានបទពិសោធន៍ និងជាគ្រូឯកទេសផ្នែកផាត់មុខជាង១០ឆ្នាំមកហើយ ហើយក៏ជាអ្នកផាត់មុខដែលមានកេរ្តិ៍ឈ្មោះនៅក្នុងសង្គមបច្ចុប្បន្ន ផ្នែកសេវាកម្មសាឡនផងដែរ។
ក្រៅពីសេវាកម្មខាងលើ ហាងសាឡន វីអេនអឹម (V & M) ក៏មានផ្តល់សេវាកម្មបង្រៀនសិស្សជាមួយនឹងតំលៃសមរម្យ និងរៀនរយៈពេលខ្លី ជាពិសេស គឺបង្រៀនដោយម្ចាស់ហាងសាឡនផ្ទាល់តែម្តង។
ហាងសាឡន វីអេនអឹម(V & M Salon) មានអាសយដ្ឋាននៅផ្ទះលេខ១៧ ផ្លូវ៤៧០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ទំនាក់ទំនងលេខ ០៩៦ ៥៧ ៧៧ ៧២៧ / ០១២ ៨៨ ៧៧ ៣២ ៕