បរទេស៖ នៅតែដូចរហស្សនាម ទោះបីជាអាយុច្រើនក៏ដោយ Mike Tyson បានបង្ហោះវីដេអូហ្វឹកហាត់ដែលអាចធ្វើឲ្យអ្នកមើលភ្លឹកស្មារតី ដោយសាររាងកាយដ៏រស់រវើក និងពោរពេញទៅដោយកម្លាំងរបស់គាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតដែលនឹងខិតជិតមកដល់ ចំណែកឯដៃគូរបស់គាត់អាចជាគូសត្រូវចាស់ Evander Holyfield ឬបុរសសាច់ដុំ Shannon Briggs។
មកមើលក្នុងវីដេអូ ដែលគាត់បានបង្ហោះនៅលើបណ្តាញសង្គម គេឃើញបច្ចេកទេស ដែលគាត់បង្ហាញមានដូចជា ជំហរដ៏រស់រវើក ការគេច ការវាយចេញដ៏សែនធ្ងន់ មិនចាញ់កាលវ័យកំពុងពេញឡើយ។
Mike Tyson គ្រោងនឹងប្រកួតក្នុងកម្មវិធីសប្បុរសធម៌ ដោយគាត់ចង់បង្ហាញនូវមនុស្សជំនាន់ក្រោយថាហេតុអ្វីបានជាគេដាក់រហស្សនាមឲ្យលោកថា៖ "Baddest Man on the Planet" ៕
ចង់ឃើញវីដេអូស្តេចប្រដាល់ Tyson ហាត់ខ្លាំងយ៉ាងណាទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
ប្រភព៖ The Sun