ថៃ៖ ជឿជាក់ថា ប្រិយមិត្តដែលធ្លាប់បានទស្សនាខ្សែភាពយន្តភាគថៃ រឿង «អន្លង់កម្ម» ប្រាកដជាបានស្គាល់ តារាសម្ដែងស្រី Yiiwha Preeyakarn ដែលនាងសម្ដែងជាតួឈ្មោះ ចិន្តា ដែលមានចរិតលក្ខណៈបែបសុភាព ស្រគត់ស្រគំខ្លាំងបំផុត ហើយពិសេស តាមរយៈខ្សែភាពយន្តមួយនេះ នាងពិតជាទទួលបានការគាំទ្រច្រើនខ្លាំងមែនទែន ទោះបីជាមិនមែនជាតួឯកក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត បើងាកមកមើលសម្រស់របស់តារាស្រីកូនកាត់អាល្លឺម៉ង់រូបនេះ យើងឃើញថា មិនថាតែនៅក្នុងរឿង ឬជិវិតរស់នៅខាងក្រៅនោះទេ Yiiwha តែងត្រូវបានមហាជនជាច្រើន នាំគ្នាលួចក្នាញ់ជាមួយនឹងទឹកមុខស្រទន់ ម៉ត់រលោង និងស្នាមញញឹមដ៏មានមន្តស្នេហ៍របស់នាង ច្រើនមិនស្ទើរឡើយ។
ជាមួយគ្នានេះដែរ ថ្មីៗនេះ តារាសម្ដែងវ័យ ២៨ ឆ្នាំរូបនេះ ទើបតែធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរជាថ្មី ជាមួយនឹងការបង្ហាញខ្លួន និងការតុបតែងមុខ បែបជាកូនក្រមុំថៃ ដែលក្នុងនោះដែរ Yiiwha ពិតជាមានភាពស្រស់ស្អាតខ្លាំង និងសាកសមបំផុត ជាមួយនឹងទម្រង់មុខដែលអំណោយផលពីកំណើតទៀតនោះ ធ្វើឲ្យតារារូបនេះ លេចធ្លោរ រហូតមហាជនជាច្រើន ប្រៀបប្រដូចទៅនឹងព្រះនាងម្ចាស់នៅក្នុងរឿងព្រេងនិទានថែមទៀតផង ក្រោយពេលបានឃើញរូបថតជាច្រើនសន្លឹកពីតារារូបនេះបង្ហោះនៅលើបណ្ដាញសង្គម គេនាំគ្នាសរសើរមិនដាច់ពីមាត់ផងដែរ ៕
ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖