មិនធ្លាប់ដឹងទាល់តែសោះថា ការយំរបស់សត្វមានលក្ខណៈដូចគ្នា ទៅនឹងមនុស្សដែរ

//s6.kh1.co/b2/b25a48d18ed26125cacadbb3d40ffc2f1dc60472.jpg
បច្ចេកវិទ្យា

 ១៤-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទឹកភ្នែករបស់ថនិកសត្វដូចជាឆ្កែនិងសេះមានលក្ខណៈស្រដៀងគ្នានឹងមនុស្ស ហើយវានៅមានភាពស្រដៀងគ្នានៃបរិមាណសារធាតុអេឡិចត្រូលីត្រ។

បរទេស៖ បក្សីនិងសត្វល្មូនប្រហែលជាមិនស្រដៀងគ្នាទៅនឹងមនុស្សតាមរបៀបជាច្រើន ប៉ុន្តែការយំរបស់ពួកវាគឺស្រដៀងគ្នាទៅនឹងយើងដែរ។ សមាសភាពនៃទឹកភ្នែករបស់មនុស្សត្រូវបានគេស្គាល់យ៉ាងច្បាស់ ប៉ុន្តែរហូតមកដល់ពេលនេះមានការស្រាវជ្រាវតិចតួចណាស់ ចំពោះសមាសភាពនិងរចនាសម្ព័ន្ធនៃទឹកភ្នែក នៅក្នុងសត្វល្មូន បក្សី និងថនិកសត្វដទៃទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កង្វះការស្រាវជ្រាវអាចត្រូវបានគេចាត់ទុកថា ការយំគឺជារឿងអាម៉ាស់ ប៉ុន្តែការយល់ដឹងអំពីទឹកភ្នែករបស់សត្វផ្សេងៗ អាចផ្ដល់ឲ្យយើងនូវការព្យាបាលភ្នែក សម្រាប់មនុស្សនិងសត្វ ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវការយល់ដឹង អំពីការបន្សាំរបស់សត្វ។ ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសប្រេស៊ីលបានប្រមូលសំណាកទឹកភ្នែករបស់សត្វដែលមានសុខភាពល្អ ពីសត្វបក្សីនិងសត្វល្មូនចំនួន៧ប្រភេទ រួមានសត្វកញ្ជ្រោង ទីទុយ ស្ទាំង សេក អណ្ដើក ក្រពើ និងកន្ធាយ។

ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសប្រេស៊ីលបានប្រមូលសំណាកទឹកភ្នែករបស់សត្វដែលមានសុខភាពល្អ
ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសប្រេស៊ីលបានប្រមូលសំណាកទឹកភ្នែករបស់សត្វដែលមានសុខភាពល្អ

ការស្រាវជ្រាវថ្មីបានរកឃើញទាំងភាពស្រដៀងគ្នានិងខុសគ្នា នៃទឹកភ្នែករបស់មនុស្ស ដែលអាចជាគន្លឹះក្នុងការព្យាបាលសត្វនិងជំងឺភ្នែក។ ទឹកភ្នែករបស់ថនិកសត្វដូចជាឆ្កែនិងសេះមានលក្ខណៈស្រដៀងគ្នានឹងមនុស្ស ហើយវានៅមានភាពស្រដៀងគ្នានៃបរិមាណសារធាតុអេឡិចត្រូលីត្រ ក្នុងទឹកភ្នែកបក្សី សត្វល្មូន និងមនុស្ស (ប៉ុន្តែបក្សីនិងសត្វល្មូនមានកំហាប់ខ្ពស់ជាងមនុស្ស)។

ក្រុមអ្នកស្រាវជ្រាវក៏បានពិនិត្យមើលគំរូគ្រីស្ដាល់ ដែលបានកើតឡើងនៅដែលទឹកភ្នែកស្ងួត ដែលអាចផ្ដល់នូវការយល់ដឹង អំពីការប្រែប្រួលនៃប្រភេទទឹកភ្នែក និងសូម្បីតែបង្ហាញពីប្រភេទភ្នែកមួយចំនួន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T