រដូវភ្លៀងគឺជារដូវដែលជាកង្វល់សំរាប់មនុស្សគ្រប់គ្នាដោយសារតែការផ្លាស់ប្តូរអាកាសធាតុរបស់វា។ សុខៗក៏ភ្លៀង ហើយក៏រាំង បន្ទាប់មកបានភ្លៀងមួយមេធំមកទៀត ការផ្លាស់ប្តូរលឿនបែបនេះ គឺប៉ះពាល់ទៅដល់សុខភាព មនុស្សគ្រប់គ្នា។ ចង់ឬមិនចង់គេតែងតែយកចិត្តទុកដាក់ចំពោះជំងឺមួយចំនួន ជាពិេសេគឺជំងឺផ្តាសាយហ្នឹងឯង។ សំខាន់ជាងហ្នឹងទៅទៀតនោះ ការរាតត្បាតនៃជំងឺផ្តាសាយ COVID 19 ក៏ជាកត្តាមួយដែលជំរុញអោយយើងទាំងអស់គ្នាមើលថែសុខភាពខ្លួនឯងអោយកាន់តែខ្លាំងជាងមុនទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហើយជំងឺផ្តាសាយនេះជាជំងឺដែលឆ្លងតាមខ្យល់បាន ហើយវាងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតណាស់ ដូចនេះហើយបានជាយើងត្រូវការពារនិងព្យាបាលវាអោយទាន់ពេលវេលា។ សំរាប់អ្នកដែលមិនចង់ ឬ មិនចូលចិត្តនូវថ្នាំពេទ្យ អ្នកអាចទទួលទានរបស់ទាំងនេះ ដើម្បីការពារនិងព្យាបាលជំងឺផ្តាសាយបានយ៉ាងងាយ។ វាមានដូចជា៖
១. ស្លឹកគ្រៃ
ស្លឹកគ្រៃគឺជារុក្ខជាតិល្អបំផុតជាពិសេសជួយលុបបំបាត់នូវជំងឺផ្តាសាយ។ គ្រាន់តែយកស្លឹកគ្រៃទៅហាន់ជាចំណិត ៗ ហើយដាំវាអោយពុះជាមួយខ្ញី។ ផឹកវាជាញឹកញាប់នោះវា នឹងជួយការពារនិងកាត់បន្ថយរោគ សញ្ញានៃខ្យល់សន្សើមនៅរដូវវស្សា។
២. ខ្ទឹមស
ខ្ទឹមសមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយឱ្យរាងកាយមានប្រព័ន្ធការពារជាមួយនឹង មេរោគផ្សេងៗ ។ ហើយបើចង់ការពារឬព្យាបាលជំងឺផ្តាសាយក្នុងកំឡុងពេលភ្លៀងនេះ អ្នកគ្រាន់តែចិតវាស្តើងៗហើយ ត្រាំក្នុងទឹកក្តៅរយៈពេល ២-៣ នាទីបន្ទាប់មកច្រោះយកវាចេញ អ្នកអាចទទួលទានទឹកដែលច្រោះរួចនោះ ប៉ុន្តែប្រសិនបើអ្នកមិនចូលចិត្តក្លិនខ្ទឹម អ្នកអាចបន្ថែមទឹកឃ្មុំឬទឹកខ្ញីបន្តិចដើម្បីបន្ថែមរសជាតិពីលើវា។
៣. ម្រេចខ្មៅ
បន្ថែមម្រេចខ្មៅចូលក្នុងអាហារមិនត្រឹមតែបន្ថែមរសជាតិហឹរប៉ុណ្ណោះទេ វាថែមទាំងមានគុណសម្បត្ដិល្អ ៗថែមទៀតផង។ ម្រេចអាចជួយបណ្តេញក្អក ព្យាបាលអាការៈឈឺបំពង់ក បន្ធូរអាការៈតឹងច្រមុះនិងផ្តាសាយទៀតផង។
៤. ស្លឹកម្រះព្រៅ
បើសិនជាអាកាសធាតុផ្តើមត្រជាក់ ឬ ភ្លៀង អ្នកអាចចំអិនឆាម្រះព្រៅដើម្បីទទួលទាន ដោយសាររសជាតិហឹររបស់វានឹងជួយធ្វើឱ្យរាងកាយមានភាពកក់ក្តៅការពារផ្តាសាយ។ មិនត្រឹមតែឆ្ញាញ់ ស្លឹកម្រះព្រៅក៏មានក្លិនឈ្ងុយដែលជួយអោយយើងមានអារម្មណ៍ល្អផងដែរ។
៥. ខ្ញី
ចុងក្រោយនេះ អ្វីដែលយើងអាចទទួលទានដើម្បីការពារផ្តាសាយនោះគឺ ខ្ញី។ យើងដឹងហើយថាខ្ញីជាប្រភេទរុក្ខជាតិមើមដែលមានជាតិហិរ។ វាជួយរក្សាសីតុណ្ហភាពក្នុងខ្លួនយើងក្នុងរដូវភ្លៀង ហើយជាពិសេសនោះ ខ្ញីមានផ្ទុកសារធាតុជាច្រើនដែលមានឥទ្ធិពលក្នុងការសម្លាប់វីរុសផ្តាសាយ។ ប្រសិនបើយើងផឹកតែខ្ញីជារៀងរាល់ថ្ងៃ សារធាតុរបស់ខ្ញីនឹងជួយយើងប្រយុទ្ធប្រឆាំងនឹងវីរុសផ្តាសាយនិងគ្រុនក្តៅ។ យើងនឹងមានសុខភាពល្អងាយចាកឆ្ងាយពីជំងឺផ្តាសាយ។
បើសិនជាអ្នកមិនចង់ពិបាកក្នុងការធ្វើទឹកខ្ញីនោះអ្នកអាចទទួលទានតែខ្ញីហតតាជំនួសបានដោយសារ តែខ្ញីហតតាគឺជាផលិតផលដែលល្អបំផុតសំរាប់សុខភាព ហើយវាមានអត្ថប្រយោជន៍ច្រើនសំរាប់សុខភាព ដោយវាជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងខ្លួន ការពារអ្នកពីជំងឺផ្សេងៗ។ តែខ្ញីហតតាគឺជាតែខ្ញីល្អលេខមួយមកពីប្រទេសថៃដែលអ្នកអាចទុកចិត្តបាន។ អ្នកអាចមានសុខភាពល្អ គ្រប់ពេលវេលា គ្រប់ទីកន្លែង និង គ្រប់កាលៈទេសៈ ជាមួយហតតា។ ហតតាល្អសំរាប់មនុស្សគ្រប់វ័យ។ អ្នកអាច រកហតតាបានតាមផ្សារទំនើបនានា មានដូចជា Aeon Lucky និង ផ្សារ Makro ឬទំនាក់ទំនងតាម លេខទូរស័ព្ទ 077 771 888/016 201 999 ។
https://sahapan.co.th/en/content-1-content-1-content-1-content-1/



