បញ្ហាជំងឺកូវីដបានផ្លាស់ផ្តូរនូវទន្លាប់រស់នៅមួយចំនួនរបស់ប្រជាជនយើង ជាពិសេសទាក់ទងនឹងសុខភាពប្រចាំកាយ។ មិនត្រឹមតែត្រូវមានការប្រយ័ត្នប្រយែងជាមួយនឹងការទំនាក់ទំនងប្រចាំកាយនោះទេ ការហូបចុក និង ដើរហើរត្រូវបានកាត់បន្ថយ ពីព្រោះតែវាគឺជាវិធីការពារខ្លួនមួយដើម្បីមិនអោយឆ្លងកូវីដផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រជាជនយើងមួយចំនួនធំបានផ្លាស់ប្តូររបបទទួលទានអាហារ ដែលមានសារជាតិទ្រទ្រង់រាងកាយខ្ពស់ដូចជាសាច់ឬបន្លែជាដើម ដើម្បីអោយខ្លួនមានសុខភាពល្អជៀសវាងពីជំងឺផ្សេងៗ ជាពិសេសនោះគឺពួកគេទទួលទាន ភេសជ្ជៈដែលជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំរបស់ពួកគេអោយកាន់តែខ្លាំងដើម្បីកុំអោយមានជំងឹណាមកបៀតបៀន។
ដោយសារតែការការពារជំងឺកូវីដ១៩តម្រូវអោយពួកយើងទទួលទានទឹកអោយបានច្រើន ក៏ប៉ុន្តែទឹកគ្រាន់តែអាចជួយអោយយើងមានជាតិទឹកក្នុងខ្លួនតែប៉ុណ្ណោះទេ ដូច្នេះហើយបានជាការទទួលទានភេស្ជជៈសុខភាពដើម្បីទទួលបានការការពារប្រព័ន្ធភាពក៏បានក្លាយទៅជាទម្លាប់មួយដូចការទទួលទានទឹកធម្មតាដែរ។ មានភេសជ្ជៈមួយចំនួនដែលគេទទួលទានក្នុងកំឡូងពេលកូវីដដែលមានដូចជា៖
១/ ទឹកផ្លែឈើស្រស់
ដោយសារតែយើងត្រូវទទួលទានភេស្ជជៈណាដែលមានកាល់ស្យូម និង វីតាមីនខ្ពស់ ជាមួយនិងសមត្ថភាពការពារខ្ពស់។ នៅក្នុងផ្លែឈើ វាមានសារជាតិសំខាន់ៗជាច្រើន វីតាមីន C វីតាមីន A, ប៉ូតាស្យូមនិងសារជាតិផ្សេងៗទៀត នេះជាហេតុផលដែលគេនាំគ្នាទទួលទានទឹកផ្លែឈើស្រស់ ដែលមានដូចជា ទឹកប៉ម ទឹកក្រូចច្របាច់ ទឹកម្នាស់ និង ទឹកឪឡឹកជាដើម។

២/ ភេស្ជជៈដែលមានជាតិស្ករទាប
ដោយសារតែភេស្ជជៈមានជាតិស្ករខ្ពស់ ដូចជាភេស្ជជៈប៉ូវកំលាំងជាដើមនោះ ត្រូវបានគេផ្តល់យោបល់អោយផ្អាកក្នុងការទទួលទានកំឡុងពេលកូវីដដោយសារវាធ្វើអោយប្រព័ន្ធភាពស៊ាំយើងចុះខ្សោយ។ ភេស្ជជៈដែលមានជាតិស្ករទាបហើយគេតែងតែទទួលទាននោះមានដូចជា ទឹកដោះគោស្រស់ ទឹកសណ្តែក ឬ ទឹកដោះគូរជូរជាដើម។

៣/ ទឹកដែលផ្សំពីមើមនិងរុក្ខជាតិ
ដូចដែលយើងបានដឹងហើយថាការទទួលភេស្ជជៈដែលផ្សំពីមើមនិងរុក្ខជាតិគឺមានអត្ថប្រយោជន៏ខ្លាំងសំរាប់សុខភាពមនុស្សគ្រប់វ័យ ដោយសារវាជួយអោយការពារយើងពីជំងឺមួយចំនួនមានដូចជា ជំងឹបេះដូង ជំងឺមហារីកជាដើម។ ហើយក្នុងកំឡុងពេលកូវីដនេះ មើមនិងរុក្ខជាតិមួយចំនួនត្រូវបានគេទទួលទានស្ទើរតែរាល់ថ្ងៃដោយវាជួយក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងល្អ។ មើមនិងរុក្ខជាតិដែលគេតែងតែយកមកទទួលទានជាប្រចាំថ្ងៃមានដូចជា ស្លឹកគ្រៃ ស្លឹកម្រះព្រៅ ជីអង្កាម និងខ្ញីជាដើមនោះឯង។

ហើយមានមនុស្សមួយចំនួនផ្លាស់ប្តូរការទទួលទានទឹក មកទទួលទានតែខ្ញី ហតតា ពីព្រោះហតតាជាផលិតផលដែលល្អបំផុតដោយវាមិនប៉ះពាល់ទៅដល់សុខភាព ហើយថែមទាំងជួយអោយប្រព័ន្ធភាពស៊ាំរឹងមាំការពារពីជំងឺផ្តាសាយ និង ជំងឺផ្សេងៗទៀតផង។ តែខ្ញីហតតាគឺជាប្រភេទភេសជ្ជៈដែលមានអត្ថប្រយោជន៍យ៉ាងច្រើនសំរាប់សុខភាព ទាំងការពារ និង ទាំងពង្រឹងប្រព័ន្ធភាពស៊ាំ។ ហតតាជាផលិតផលលេខមួយមកពីប្រទេសថៃ។
តែខ្ញីហតតាមានចំនួន៣ រសជាតិ ផ្តល់ជម្រើសដល់ទាំងអ្នកដែលធ្លាប់ និង មិនធ្លាប់ទទួលទានខ្ញី។ ហតតាទឹកឃ្មុំ ជារសជាតិដែលស្រួលញ៊ាំជាងគេ និង តែខ្ញីហតតា ១០០% ល្អបំផុតសំរាប់អ្នកដែលមិនទទួលទានផ្អែម ចំណែកឯ តែខ្ញីហតតារសជាតិហិលខ្លាំងជាមួយជីអង្កាម ជារសជាតិថ្មីដែលមានរសជាតិផ្អែមតែមានកាឡួរីទាប។ អ្នកអាចរក ហតតាបានតាមផ្សារទំនើបនានា មានដូចជា Aeon Lucky និង ផ្សារ Makro ឬទំនាក់ទំនងតាម លេខទូរស័ព្ទ 077 771 888/016 201 999 ។ ឡែកផេក ហតតាសម្រាប់ ប្រូមូសិនផ្សេងៗ: https://www.facebook.com/HOTTACambodia




