ភ្នំពេញ៖ នៅក្នុងខែតុលា ឆ្នាំ២០២០ នេះ ប្រទេសកម្ពុជាយើងបានប្រឈមមុខនឹងគ្រោះទឹកជំនន់ជាខ្លាំង បណ្តាលឲ្យខេត្ត និងក្រុងមួយចំនួនធំត្រូវបានគ្របដណ្តប់ដោយទឹកជំនន់ នាំឲ្យរងនូវផលប៉ះពាល់ជាខ្លាំងដល់ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសនោះគឺ ផ្ទះសម្បែងរបស់ពួកគេត្រូវបានលិចលង់ ហើយបង្ខំឲ្យជន្លៀសចេញមករកទីទួលសុវត្ថិភាព ដូចជានៅតាមវត្តអារាម តាមចិញ្ចើមថ្នល់ សាលារៀនជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងដំណាក់កាលនេះ គឺជាដំណាក់កាលមួយដែលបងប្អូនប្រជាពលរដ្ឋ ជួបប្រទះនូវការលំបាកជាខ្លាំង ដូចជាស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារៈផ្សេងៗដើម្បីដោះស្រាយភាពទាល់ច្រករបស់ខ្លួន។ ជាពិសេសនោះ ពួកគេកំពុងតែដង្ហោយហៅនូវការជួយសង្រ្គោះជាបន្ទាន់ពីរាជរដ្ឋាភិបាល និងសប្បុរសជននានា។
ដោយមើលឃើញពីស្ថានភាពដ៏លំបាកនេះហើយ ទើបក្រុមហ៊ុន សាប៊ូលីប៉ាយ ដែលជាសាប៊ូមួយដ៏ល្បីល្បាញ មានលក់នៅជាង៦០ប្រទេសលើពិភពលោក និងកំពុងចរាចរណ៍នៅលើទីផ្សារនៃប្រទេសកម្ពុជា ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះដោយទឹកជំនន់ ទៅតាមលទ្ធភាពដែលខ្លួនមានផងដែរ ហើយដែលជំនួយបន្តិចបន្តួចនោះរួមមាន អង្ករ ត្រីខ មី ទឹកត្រី ធូបមូស សាប៊ូបោកគក់លីប៉ាយ សាប៊ូលាងចានលីប៉ាយ និងថវិកាមួយចំនួនទៀត។
![សកម្មភាពចុះចែកអំណោយ](https://s9.kh1.co/__image/w=650,h=433,q=100/10/105fc6c3d1a2dbb336fc06ecf521892edbb5f54c.jpg)
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក ទុយ ចន្ទ អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ រួមនឹងក្រុមការងារសាប៊ូលីប៉ាយ បានយកអំណោយសប្បុរសធម៌ទៅចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅខណ្ឌដង្កោ ចំនួន១៨១ គ្រួសារបន្ថែមទៀត ក្នុងនោះក៏មានការចូលរួមឧបត្ថម្ភពីទឹកបរិសុទ្ធ 3 Fun និងតារាសម្តែងដ៏មានប្រជាប្រិយ និងជា Brand Ambassador សាប៊ូលីប៉ាយ គឺអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គីម សីហា ជាស្វាមី ។លោក ហេង រតនា និងលោក ឆន សុភ័ក្រ្តា យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ។ លោក កែវ សាស្ត្រា ស្ថាបនិកមូលនិធិដើម្បីស្នាមញញឹមនៅកម្ពុជា និងលោក ខេង វណ្ឌី រួមជាមួយក្រុមការងារបងប្អូនចិត្តបុណ្យ។
ឆ្លៀតក្នុងឱកាសនោះ តំណាងក្រុមហ៊ុនទាំង៣ តំណាងយុវជនគណបក្សប្រជាជនកម្ពុជា តំណាងមូលនិធិ និងតំណាងក្រុមការងារបានពាំនាំពាក្យផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងវិធានការណ៍ការពារផ្សេងៗ ដើម្បីបងប្អូនទទួលបានសុខសុវត្ថិភាព និងសុខភាពល្អមាំមួនការពារបាននៅរោគាព្យាធិទាំងឡាយ។
![សកម្មភាពចុះចែកអំណោយ](https://s9.kh1.co/__image/w=650,h=433,q=100/21/21d3c4ec909db5c010aa7ba825d356b7e8dd6688.jpg)
លោកអគ្គនាយក ក្រុមហ៊ុនសាប៊ូលីប៉ាយ បានមានប្រសាសន៍ថា៖
« ជំនួយបន្តិចបន្តូចនេះ គឺជាទឹកចិត្តរបស់យើង ដែលបញ្ជាក់ថា ខ្មែរស្រលាញ់ខ្មែរ ខ្មែរចេះជួយគ្នាក្នុងគ្រាលំបាក ហើយជំនួយនេះ គឺបានត្រឹមតែជួយឲ្យបងប្អូនប្រជាពលរដ្ឋ អាចសម្រាលភាពលំបាកមួយគ្រាប៉ុណ្ណោះ រង់ចាំពេលទឹកស្រក ហើយបងប្អូនអាចវិលត្រឡប់ទៅលំនៅដ្ឋាន និងប្រកបការងារចិញ្ចឹមជីវិតវិញបាន គឺក្រុមហ៊ុនសាប៊ូលីប៉ាយ រីករាយនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការងារសង្គមបែបនេះ ហើយ យើងនៅតែបន្តជួយសកម្មភាពមនុស្សធម៌ជាច្រើនទៀត តាមលទ្ធភាពដែលអាចធ្វើទៅបាន»។
![សកម្មភាពចុះចែកអំណោយ](https://s9.kh1.co/__image/w=650,h=433,q=100/2b/2bde663902d6d9366fac13aac70084073ff9cac2.jpg)
ចំណែកឯអ្នកនាង គង់ ចាន់ស្រីមុំ ដែលជាតារាសម្តែងដ៏មានប្រជាប្រិយម្នាក់ និងជា Brand Ambassador របស់សាប៊ូលីប៉ាយ ផងនោះ ក៏បានមានប្រសាសន៍ថា អ្នកនាងពិតជារីករាយណាស់ ដោយអ្នកនាងបានចូលរួមសកម្មភាពផ្ទាល់ ក្នុងការផ្តល់ជំនួយដល់បងប្អូនជនរងគ្រោះដោយទឹកជំនន់នេះ ហើយអ្នកនាងក៏បានអំពាវនាវដល់បងប្អូនសប្បុរសនានា ទាំងសិល្បករ អាជីវករ សូមផ្តល់ជំនួយបន្តិចបន្តួចជាសន្តានចិត្ត ដើម្បីជួយដល់ជនរងគ្រោះដែលកំពុងខ្វះខាត។
យ៉ាងណាម៉ិញ នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនសាប៊ូលីប៉ាយ បានចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ គឺក្រុមការងារសាប៊ូលីប៉ាយ ក៏បានចុះទៅចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋនៅ២ខេត្តរួចទៅហើយ ដោយក្នុងនោះមាននៅ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងនៅស្រុករុក្ខគីរី រួមទាំងនៅស្រុក ថ្មគោល ខេត្តបាត់ដំបង ដែលទទួលនូវការលិចលុងខ្លាំងជាងគេ។
![សកម្មភាពចុះចែកអំណោយ](https://s9.kh1.co/__image/w=650,h=328,q=100/ec/ecc2581401ff2d6113341834e46fff050bc6557c.jpg)
នៅក្នុងការចុះចែកអំណោយនេះ ក្រុមការងារសាប៊ូលីប៉ាយ បានជួបការលំបាកជាខ្លាំង ដោយត្រូវឆ្លងកាត់ផ្លូវដែលដាច់ដោយទឹកហូរ ភ្លៀងបន្តធ្លាក់ ត្រូវលីសែងអំណោយឆ្លងកាត់ទឹក ភក់ ត្រូវជិះទូក គ្រប់បែបយ៉ាង ក៏ក្រុមការងារសាប៊ូលីប៉ាយ នៅតែព្យាយាម ធ្វើយ៉ាងណាឲ្យជំនួយរបស់យើងបានទៅដល់ដៃជនរងគ្រោះ ដែលកំពុងរងនូវការខ្វះខាតពិតប្រាកដ ជាក់ស្តែងដូចជានៅស្រុករុក្ខគីរីជាដើម ដោយសារស្ថានភាពទឹកជំនន់បុកខ្លាំងពេក ក៏បណ្តាលឲ្យទំនប់បាសាក់ ត្រូវបានដាច់ ហើយប្រជាពលរដ្ឋដែលកំពុងរងគ្រោះនៅតំបន់នោះមិនអាចធ្វើដំណើរបាន ។ ដោយមើលឃើញការលំបាកនេះហើយ ទើបក្រុមការងារសាប៊ូលីប៉ាយ ព្យាយាមលីសែងជំនួយកាត់ភក់ កាត់ទឹក យកទៅដាក់លើទូក ដើម្បីឆ្លង រួចហើយលើកជំនួយដាក់គោយន្ត ដើម្បីដឹកទៅឲ្យដល់គោលដៅ ជួយសង្រ្គោះដល់បងប្អូនជនរងគ្រោះដែលកំពុងខ្វះខាត។
ក្រុមហ៊ុនសាប៊ូលីប៉ាយ មិនត្រឹមតែចូលរួមសកម្មភាពជួយជនរងគ្រោះដោយទឹកជំនន់នោះទេ គឺក្រុមហ៊ុនក៏បានដាក់ចេញនៅគោលការណ៍ ក្នុងការចូលរួមក្នុងសកម្មភាពការងារសង្គមជាច្រើនទៀតដូចជា ជួយជនក្រីក្រ ជួយកុមារកំព្រា ជួយនិសិ្សតក្រីក្រ និងការងារសង្គមជាច្រើនទៀត ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងសង្គមកម្ពុជាឲ្យរីកចម្រើន៕
![សកម្មភាពចុះចែកអំណោយ](https://s9.kh1.co/__image/w=650,h=433,q=100/b5/b5bcb61aa353907eeca140f48b99a8be19c73eb1.jpg)
![សកម្មភាពចុះចែកអំណោយ](https://s9.kh1.co/__image/w=650,h=488,q=100/6b/6b4cd2ba9e7b14b946506839e3b68667997af347.jpg)
![សកម្មភាពចុះចែកអំណោយ](https://s9.kh1.co/__image/w=650,h=433,q=100/de/de6565ab6939e7da84ebf3fb05992b406cdbf3f9.jpg)
![សកម្មភាពចុះចែកអំណោយ](https://s9.kh1.co/__image/w=650,h=433,q=100/de/de3c0895c19543ac6d3200fd0d97bef574e855ee.jpg)
![សកម្មភាពចុះចែកអំណោយ](https://s9.kh1.co/__image/w=650,h=488,q=100/00/003870e857a3bceed32c17d150b9b95168ca8777.jpg)
![សកម្មភាពចុះចែកអំណោយ](https://s9.kh1.co/__image/w=650,h=433,q=100/56/562e04d5296a30535614202267042f11a692a050.jpg)