បរទេស៖ សួនសត្វមួយនៅអាហ្វ្រិកកំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ចំពោះបង្អត់អាហារសត្វព្រៃជាច្រើនក្បាលរហូតដល់ស្លាប់ ហើយខ្លះទៀតកំពុងស្ថិតក្នុងស្ថានភាពគេបោះបង់ចោលទាំងក្តីស្រែកឃ្លានគួរឱ្យសង្វេគ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមរបាយការណ៍ស៊ើបអង្កេតជាច្រើន ដែលធ្វើឡើងដោយអង្គការសប្បុរសធម៌សត្វព្រៃបានរកឃើញថា សត្វព្រៃប្រមាណ ៩៨% នៅក្នុងសួនសត្វឯកជនដែលមានទីតាំងនៅទីក្រុង Ouagadougou ប្រទេសបួគីណាហ្វាសូ បានស្លាប់ដោយសារការមិនយកចិត្តដាក់មើលថែ ក៏ដូចជាស្លាប់ដោយភាពអត់ឃ្លានជាដើម។
ក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹងថា សួនសត្វក្នុងទីក្រុង Ouagadougou គឺមានសត្វព្រៃចំនួន ៤៧ក្បាល រួមមានសត្វតោ ដំរីទឹក កាំប្រមា ស្វា ក្តាន់ និងឆ្កែព្រៃ។ ហើយសត្វទាំងនោះកំពុងស្រែកឃ្លាននិងចុះខ្សោយកម្លាំង ដោយសារកង្វះអាហារូបត្ថម្ភ ខណៈដែលគ្រោងឆ្អឹងសត្វដទៃទៀតបានងាប់នៅព័ទ្ធជុំវិញ។
គួរជម្រាបដែរថា បន្ទាប់ពីធ្វើការស៊ើបអង្កេតរួចមក អង្គការ [email protected] ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយ ធ្វើការងារខាងអភិរក្សសត្វព្រៃ ជួយសង្គ្រោះនិងការស្តារឡើងវិញនៃចំនួនសត្វព្រៃ បានចាប់ផ្តើមកម្មវិធីរៃអង្គាសប្រាក់ក្នុងចំនួនតិចតួចជាបន្ទាន់ ដើម្បីជួយសង្គ្រោះសត្វឱ្យនៅរស់រានមានជីវិត តាមរយៈការផ្តល់ចំណី និងការមើលថែជាដើម៕