ភ្នំពេញ៖ កាលពីថ្មីៗនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តសឺរ៉ែន ផ្លាកលេខ ខ.ម ដែលអូសក្បួនរថយន្តឈ្មួញអនឡាញ យកមកអនុវត្តច្បាប់ នេះបើយោងតាមការបង្ហោះរបស់លោកផែង វណ្ណៈ នៅលើផេកផ្លូវការរបស់លោក។
គួររំលឹកផងដែរ នៅលើបណ្ដាញសង្គម មានការផ្ទុះវែកញែក ក៏ដូចជាសង្កត់ធ្ងន់ទៅចំពោះវិដេអូរបស់លោកជំទាវលក់អនឡាញម្នាក់ទៅញ៉ាំការមានរថយន្តសឺរ៉ែនបើកផ្លូវ បានធ្វើឲ្យមហាជន ជាពិសេសអ្នកលេងបណ្តាញសង្គម មានការរិះគន់ជាខ្លាំងទៅនឹងទង្វើមួយនេះដូច្នេះដែរ៕
ប្រភព៖ គណនីហ្វេសប៊ុក Pheng Vannak News