សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងឧត្តរ មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម