មជ្ឈមណ្ឌលវះកាត់កុមារ បានចេញសេចក្តីជូនដំណឹង លើកបញ្ជាក់ថា មន្ទីរពេទ្យរបស់ខ្លួន នឹងមានក្រុមគ្រូពេទ្យបារាំងជំនាញជំងឺត្រចៀក បំពងក ច្រមុះ មកពីប្រទេសបារាំង ផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់គ្រប់វ័យ ដូចជា ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស– អ្នកជំងឺមានដុំពក ក ឬ ពក ក
– ដុះសាច់ច្រមុះ
– ឬសដូងច្រមុះ
– ឈាមច្រមុះ
– និយាយស្អក (បញ្ហាបំពង់សំលេង)
– ដុសសាច់ក្នុងត្រចៀក
– ខ្សោយការស្តាប់សំលេង
– ធ្លាយកន្តាសត្រចៀក
ចំពោះការពិនិត្យ និងវះកាត់នឹងធ្វើឡើង នៅថ្ងៃទី ១៧ ដល់ ២១ ខែកុម្ភះ ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងនោះដែរ អ្នកជំងឺអាចមកចុះឈ្មោះ ដើម្បីជួបគ្រូពេទ្យបារាំងបានតាមរយៈ មជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាងឬ មូលនិធិជនពិការ ដែលមានទីតាំងនៅលើផ្លូវ៦អា ភូមិគៀនឃ្លំាង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា ការសួរតាមរយៈអ្នករត់ម៉ូតូឌុបនៅគៀនឃ្លាំង និងអ្នកចាំចាប់អ្នកជំងឺនៅតាមផ្លូវមាត់ច្រកចេញចូល នៅក្រៅអាគារ ឬអ្នកផ្ញើរម៉ូតូឡើយ ព្រោះអ្នកទាំងអស់នោះ អាចនឹងអុសទាញអ្នកជំងឺ ដើម្បីផលប្រយោជន៏ខ្លូន ចំពោះព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខតេលេក្រាម ០១២៨០៧៦៧៩ ៕
ប្រភព៖ Children’s Surgical Centre