ប្រុងប្រយ័ត្ន! សារបញ្ឆោតចម្លងមេរោគកំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី Telegram ហើយ

//s9.kh1.co/26/262272794c4dc924594b70bc31d2a7ce19de1f0b.jpg
បច្ចេកវិទ្យា

 ១១-ធ្នូ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សារបញ្ឆោតចម្លងមេរោគកំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី Telegram

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងកាលពីប៉ុន្មានម៉ោងមុននេះ ក្រុមការងារទទួលបានព័ត៌មានស្តីពីករណីចែករំលែកសារកម្មវិធី Telegram ដោយធ្វើការបន្លំអត្តសញ្ញាណជាថ្នាក់ដឹកនាំក្នុងគោលបំណងចម្លងមេរោគកុំព្យូទ័រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីការវិភាគបឋមលើឯកសារមេរោគ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថាឯកសារ ក្នុងសារដែលបានចែករំលែកនោះមានបង្កប់នូវកូដមេរោគ (Malicious Code) ដែលមានគោលបំណងដូចខាងក្រោម៖

- អូសទាញជនរងគ្រោះទាញយកឯកសារ ZIP File ដែលមានបង្កប់មេរោគ EXE ដែលបានផ្ញើមកកាន់ប្រអប់សារ Telegram ។

- នៅពេលចុចលើឯកសារ "Document.docx~.exe" វានឹងថតចម្លង និងដំណើរការឯកសារ "chrome.dll" ។

- ឯកសារ DLL បង្កប់នូវកូដមេរោគ បញ្ចូលក្នុង Rundll32 Process (Injection) និងឯកសារមួយចំនួនក្នុងម៉ាស៊ីកុំព្យូទ័ររងគ្រោះ (ឧទាហរណ៍៖ ឯកសារ chrome.dll ទៅកាន់ Drive C និងឯកសារ COVID.html ទៅកាន់ទីតាំង Tempory ។ល។)

- មេរោគធ្វើការបើកកម្មវិធីផ្ទាំងអ៊ីនធឺណេត (IExplorer) និងបង្ហាញពីព័ត៌មានអំពីមេរោគកូវីដ១៩ និងវ៉ាក់សាំងនៅអាមេរិក ដែលជាអត្ថបទទាញចេញពីឯកសារ COVID.html ។

- វាជាប្រភេទមេរោគ Trojan Horse (Generic.ml) ដែលមានសមត្ថភាពអនុញ្ញាតការបញ្ជាកុំព្យូទ័រពីចម្ងាយ (Remote Access) និងលួចយករាល់ព័ត៌មាន ដែលជនរងគ្រោះបានវាយលេីក្តារចុច Keyboard (Keylogger) ។

- មេរោគប្រភេទនេះ តែងតែចម្លងដោយប្រើប្រាស់អ៊ីម៉ែលជាមួយការភ្ជាប់ឯកសារមេរោគ (Email Phishing) ឬការផ្ញើឯកសារមេរោគ តាមបណ្តាកម្មវិធីទំនាក់ទំនងសង្គម (Messenger) ជាដើម។

រូបភាពពីផេកហ្វេសបុកនាយកដ្ឋានព័ត៌មានវិទ្យា
រូបភាពពីផេកហ្វេសបុកនាយកដ្ឋានព័ត៌មានវិទ្យា

ដើម្បីការពារខ្លួនពីល្បិចបញ្ឆោតខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំចុចតំណភ្ជាប់ ឬឯកសារសង្ស័យ ដែលទទួលបានក្នុងប្រអប់សារអ៊ីម៉ែល ឬសារកម្មវិធីទំនាក់ទំនងសង្គម (ឧទាហរណ៍៖ កម្មវិធី Telegram Messenger ។ល។) ជៀសវាងការទាញយក ឬដំឡើងឯកសារមេរោគ។ ម្យ៉ាងវិញទៀត សូមអ្នកធ្វើការដំឡើង និងធ្វើបច្ចុប្បន្នភាពកម្មវិធីកម្ចាត់មេរោគ ក្នុងម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នក៕

Chhoun Kimsreang
Kim Sreang (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T