តើមានតារាប្រុសថៃទាំង ៧ដួងណាខ្លះដែលមិនទាន់មានមិត្តស្រីពេលបច្ចុប្បន្ននេះ? តោះមកក្រលេកមើលតារាប្រុសល្បីទាំង ៧រូបនោះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស1. Sky Wongravee

តារាសម្តែងដែលកំពុងល្បីឈ្មោះ Sky Wongravee បានបង្ហាញថាគាត់នៅលីវ។ ម្យ៉ាងទៀតគាត់មិនដែលមានសង្សារទេ។
2. Alek Teeradetch

នៅខែមិថុនាឆ្នាំ ២០២០ នេះ លោក Alek Teeradetch បានសារភាពថាគាត់បានបែកបាក់ជាមួយ Toey Jarinporn បន្ទាប់ពីពួកគេមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៣ ឆ្នាំ។ ដូច្នេះតារាសម្តែងរូបនេះបញ្ជាក់ថា ពេលនេះគាត់ គឺនៅលីវ។
3. Great Warintorn

កាលពីពេលថ្មីៗនេះ Great Warintorn បានបង្ហាញថា គាត់បានបែកបាក់ជាមួយមិត្តស្រី បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល ៣ ឆ្នាំ។ ដូច្នេះឥឡូវគាត់នៅលីវ។
4. Porshe Saran

តារាសម្តែងរូបនេះបានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានថា នៅពេលនេះគាត់នៅលីវ។
5. Bank Thiti

នៅដើមឆ្នាំ ២០២០ នេះ Bank Thiti បានសារភាពថា គាត់បានបែកបាក់ស្នេហាជាមួយមិត្តស្រីដែលមិនល្បីឈ្មោះគឺ Bee។ យោងតាមបទសម្ភាសន៍ចុងក្រោយរបស់គាត់ ឥលូវនេះគាត់កំពុងមានការទំនាក់ទំនងគ្នា ជាមួយមនុស្សម្នាក់ទៀត ប៉ុន្តែពួកគាត់គ្រាន់តែជាមិត្តភក្តិនឹងគ្នាប៉ុណ្ណោះ។
6. Boy Pakorn

នៅដើមឆ្នាំ ២០២០ លោក Boy Pakorn បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថាគាត់នៅលីវ។
7. Pong Nawat

នៅដើមឆ្នាំ ២០២០ លោកផុងណាវ៉ាតបានចូលរួមកម្មវិធីទូរទស្សន៍មួយ ហើយគាត់បានសារភាពថា លោកនៅលីវ៕