ថៃ៖ តារាស្រីនាង Gubgib Sumonthip បានរៀបការនឹងតារាប្រុសលោក Bie kpn និងទទួលបានចំណងដៃកូនស្រីពីរដ៏គួរឲ្យស្រលាញ់ ឈ្មោះ Pao Pao និង Pao Pei ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរ Gubgib គឺជាតារាសម្តែងថៃស្រីមានឈ្មោះល្បីគួរសម តែនាងមិនដែលទទួលបានឱកាសដើរតួជាតួឯកស្រីនោះទេ ភាគច្រើនរឿងដែលនាងសម្តែងគឺនាងដើរតួជាតួដែលមានចរឹតបែបកំប្លែងៗ ឬជាតួធម្មតាៗប៉ុណ្ណោះ។
តែបើក្រឡេកមកមើលពីជីវិតពិតរបស់នាងវិញ ខុសឆ្ងាយពីសាច់រឿង ដែលនាងធ្លាប់សម្តែងទាំងស្រុងតែម្តង គឺអាចនិយាយបានថានាងជាតារាស្រីដែលមានក្តីសុខបំផុតនៅក្នុងជីវិតពិត ព្រោះ Gubgib មានសំណាងបានស្វាមីរូបសង្ហាជាតារាសម្តែង និងជាអ្នកចម្រៀង កំពុងតែមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសថៃ និងប្រទេសចិន។
ជាពិសេសក្រៅពីភាពល្បីល្បាញ និងរូបរាងសង្ហា លោក Bie kpn គឺជាស្វាមីដែលស្រលាញ់ថ្នាក់ថ្នមភរិយា និងកូនៗខ្លាំងណាស់ គេតែងតែឃើញ Bie បង្ហោះរូបភាពផ្អែមល្ហែមជាមួយនឹងភរិយា និងកូនៗជាទីស្រលាញ់របស់លោកគ្រប់ពេលវេលា នេះជាមូលហេតុដែលគេគ្រប់គ្នានិយាយថា Gubgib មានជីវិតល្អ ខុសប្លែកពីក្នុងសាច់រឿង ដែលនាងធ្លាប់ដើរតួសម្តែង៕
តោះ! មកទស្សនារូបភាពគ្រួសាររបស់នាងទាំងអស់គ្នា៖
![Gubgib Sumonthip និងស្វាមី Bie kpn](https://s9.kh1.co/__image/w=650,h=814,q=100/ba/baae38c49368bbc0fd70b8a09d8ebda4e24e770e.jpg)
![Pao Pao និង Pao Pei](https://s9.kh1.co/__image/w=480,h=600,q=100/33/33f1af03603d0429992f2a23c353fb63f9825312.jpg)
![Gubgib Sumonthip](https://s9.kh1.co/__image/w=480,h=600,q=100/e6/e6f5154fb3172a7ac96feda88c013d97546d9124.jpg)
![Bie kpn និងកូនៗ](https://s9.kh1.co/__image/w=480,h=600,q=100/2b/2b7fdd3529f6f6277df22e44ee08ea74234ff1e2.jpg)
![Gubgib និងស្វាមី ព្រមទាំងកូនៗ](https://s9.kh1.co/__image/w=650,h=434,q=100/c5/c536038007b1935c949ad5aa4ca13c453179fb18.jpg)
![Gubgib និងស្វាមី ព្រមទាំងកូនៗ](https://s9.kh1.co/__image/w=640,h=427,q=100/ae/aeac7b0f8cccd15b49e117b6c57e5e27e9fc9a77.jpg)
![Gubgib និងស្វាមី ព្រមទាំងកូនៗ](https://s9.kh1.co/__image/w=480,h=600,q=100/49/49524c73e4953fae64299286d7e21ca0dd9e04fc.jpg)
![Gubgib និងស្វាមី ](https://s9.kh1.co/__image/w=480,h=600,q=100/93/9362203341c5df640c733980bb95584d89a9997b.jpg)
![Gubgib និងគ្រួសារ ](https://s9.kh1.co/__image/w=650,h=434,q=100/23/231c3255f15bc072ce89be3e03439e7ae8c6f8e2.jpg)