ប្រសិនបើ​អ្នក​ ប៉ះចំ​សក់​ត​.ជា​សក់​សាកសព តើ​គួរធ្វើបែបណា?

//s9.kh1.co/4f/4fe59ba6b1981f94a7b6ca9d57f1b0f291c06c85.jpg
សង្គម

 ១១-មិថុនា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ការ​ត​សក់​គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​មុន​ពេល​ត​សក់​ត្រូវ​សាកសួរ​អ្នកធ្វើ​សក់​ឲ្យ​បាន​ច្បាស់​លាស់​ពី​ប្រភពនៃ​សក់​នោះជាមុនសិន។

យល់ដឹង៖ ដោយសារតែ ​បច្ចេក​ទេស​កាន់​តែ​ទំនើ​ប និងមានភាព​ច្នៃ​ប្រឌិត ​ហេតុ​នេះ​ហើយ​បច្ចុប្បន្ន ​គ្មាន​អ្វី​ដែល​ជា​បញ្ហា ​ទៀត​នោះ​ទេ ជា​ពិសេស​សម្រាប់ ​អ្នក​ដែល​ចង់​ស្អាត ​មិន​ថា​ការកែកុន​រូប​សម្ភស្ស​ ដង​ខ្លួន​នោះ​ទេ សូម្បី​តែ​សម្រាប់ ​អ្នក​ដែល​ជូប ​នៅបញ្ហា​សក់ខូច​ ​សក់​ខ្លីចង់​បាន ​សក់​វែង​ក្រាស់​ស្អាត​ ក៏​លែង​ជា​បញ្ហា​ទៀត​ដែរ​ ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ព្រោះជារួម​សម្រាប់ ​អ្នក​ដែល​មាន​ សក់​ខូច​ ខ្លី​ មិនរលាស់​រលោង​គឺ​ សុទ្ធ​តែ​អាច​ធ្វើ ​ការ​កែ​ខៃ​បាន​ តាម​រយៈវិធី​ម្យ៉ាង​គឺ ការ​តសរសៃ​សក់​ ដែល​សរសៃ​សក់​ទាំង​នោះ ​បាន​មក​ពី ​អ្នកលក់​សក់​។ ក៏ប៉ុន្តែ​ប្រសិនបើ​ អ្នក​សម្រេច​ចិត្ត ​ជ្រើស​រើស​ការ​ត​សក់​នេះ ​អ្នក​ក៏​គប្បីត្រូវតែ​ សាក​សួរ​ប្រភព ​នៃសក់​ដែល​នឹង ​យក​មក​ត​ឲ្យ​អ្នក ​ពី​ជា​ង​ធ្វើ​សក់ ​ឲ្យ​បាន​ច្បាស់​លាស់​ ថា​តើ​សក់​នោះ​បានមកពី ​សក់​មនុស្ស​រស់ ​ដែល​ជាង​កាត់​ដោយផ្ទាល់ ​ឬ​គ្មានប្រភព​ គេ​គ្រាន់តែ​យកមក ​លក់​ស្រាប់​។

រូបតំណាង
រូបតំណាង

ព្រោះជាក់​ស្តែង ​មាន​បុគ្គលនិង ជាង​ធ្វើ​សក់ ​មួយ​ចំនួន​តូច ​ព្រោះ​តែ​ចង់​ ​ទិញ​សក់​ក្នុង​តម្លៃ​ថោក ​យក​មក​ត ​ក្នុង​តម្លៃ​ថ្លៃ ​អាច​​ចំណេញលុយ​ច្រើន ​ក៏​ទៅ​ទិញ​សក់​សាកសព ​យក​មក​ទុក​ត ​ឲ្យ​អតិថិជន ​ក៏មាន​ផងដែរ​។ ជាក់​ស្តែង ​វា​នឹង​មិន​បង្កធ្វើ​ឲ្យ ​ប៉ះពាល់​ដល់​ អាយុ​ជីវិត​យើង​អ្វីនោះទេ គឺគ្រាន់តែ វា​អាច​ធ្វើ​ឲ្យ​យើង ​ជួប​នៅ​រឿង​ក្រហល់​ក្រហាយ ​រឿង​មិនល្អ រាសី​ចេះតែដាក់ជាដើម​។  

ហេតុ​នេះ​ប្រសិន បើ​ក្នុងករណី​យើង ​ជួ​បប្រទះ​នៅ​រឿង​បែប​នេះ គប្បីអ្នកគួរតែ​ ​ទៅ​កាត់​សក់​ត ​នោះ​ចេញ​វិញ និងទៅ​ស្រោច​ទឹក ​ជំរះ​នៅ​រឿង​ឧបទ្រព​ចង្រៃ​ ទាំង​ឡាយ​ដែល​យើង ​ជួប​កន្លងមក ក៏​ដូចជា ​ការ​សុំ​ខមាទោស ដោយ​អចេតនា ​ដោយ​សារតែ​យើង ​យក​សក់​របស់​គេ ​មក​ត​ដោយ​មិន​ទទួល ​ការ​អនុញ្ញាតជាដើម​៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T