ជិតដល់ថ្ងៃឈប់សម្រាកហើយ តោះចាំកាលទៀត រៀនធ្វើទឹកត្រីកោះកុងទាំងអស់គ្នា មិនបាច់ចំណាយប្រាក់ទិញគេទៀតទេ ហើយពេលធ្វើខ្លួនឯងចឹងធានាអនាម័យល្អម៉ង។ សំខាន់ពេលធ្វើម្ហូបបានឆ្ងាញ់អាចយកចិត្តប្ដីឬប្រពន្ធបានទៀត គ្រួសាររឹតតែមានសុភមង្គលម៉ង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. គ្រឿងផ្សំ
- ស្ករស
- ទឹកត្រី
- គល់ជីវ៉ាន់ស៊ុយ
- អំបិល
- ប៊ីចេង
- ខ្ទឹមស
- ម្ទេសជ្រក់
- ក្រូចឆ្មា
២. របៀបធ្វើ៖
- ដាក់គល់ជីវ៉ាន់ស៊ុយចូលត្បាលរួចធ្វើការបុកវាឲ្យរៀងម៉ត់បន្តិច
- បន្ទាប់មកដាក់ខ្ទឹមសចូល រួចបុកវាបន្តរហូតដល់ម៉ត់ តែកុំឲ្យម៉ត់ខ្លាំងពេកណា
- ចាក់អំបិល ស្ករស ប៊ីចេងចូល រួចធ្វើការបុកល្បាយនេះបញ្ចូលគ្នា
- ដួសល្បាយខាងលើដាក់ចានទុកមួយអន្លើ
- ចាក់ម្ទេសជ្រក់ចូល រួចធ្វើការបុកៗឲ្យវាឡើងម៉ត់
- បន្ទាប់ពីម៉ត់ល្អហើយដួសវាដាក់ចូលចានរបស់ល្បាយដែលយើងដួសចេញមុននេះ
- ចាក់ទឹកត្រី ក្រូចឆ្មា ចូលល្បាយរួចកូរឲ្យសព្វ
- ភ្លក់យករស់ជាតិ ជូរ ប្រៃ ហឹរ ផ្អែម ជាការស្រេច៕