បើយើងទៅទស្សនាខេត្តនានា យើងរមែងឃើញខេត្តទាំងនោះមានរូបសំណាកដែលតំណាងឱ្យខេត្តទាំងនោះរៀងៗខ្លួន។ រូបសំណាកទាំងនោះមានតួនាទីយ៉ាងសំខាន់ក្នុងការអោយយើងសម្គាល់ខេត្តទាំងនោះ។ រូបសំណាកខ្លះមានទំហំធំ និងរូបសំណាកខ្លះទៀតមានលក្ខណៈតូច។ រូបសំណាកនីមួយៗសុទ្ធតែមានរឿងរ៉ាវ និងប្រវត្តិដែលទាក់ទងទៅនឹងខេត្តទាំងនោះ។ បើចង់ថារូបសំណាកនៃខេត្តនីមួយៗនៃប្រទេសកម្ពុជាយើងមានអ្វីខ្លះ សូមមិត្តអ្នកអានទៅតាមដាននៅខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទី១. រូបសំណាក «សត្វតោ» តំណាងខេត្តព្រះសីហនុ
ទី២. រូបសំណាក «ដំរីជាន់ខ្លា» តំណាងឱ្យខេត្តកំពង់ធំ
ទី៣. រូបសំណាក «លោកតាដំបងក្រញូង» តំណាងឱ្យខេត្តបាត់ដំបង
ទី៤. រូបសំណាក «គោព្រៃ» តំណាងឱ្យខេត្តមណ្ឌលគីរី
ទី៥. រូបសំណាក «ផ្លែធូរេន» តំណាងឱ្យខេត្តកំពត
ទី៦. រូបសំណាក «សត្វក្តាម» តំណាងឱ្យខេត្តកែប
ទី៧. «វត្តភ្នំ» តំណាងឱ្យរាជធានីភ្នំពេញ
ទី៨. រូបសំណាក «ឆ្នាំងដី» តំណាងឱ្យខេត្តកំពង់ឆ្នាំង
ទី៩. រូបសំណាក «លោកតាខ្មៅ» តំណាងឱ្យខេត្តកណ្តាល
ទី១០. រូបសំណាក «ត្បូងទទឹម» តំណាងឱ្យខេត្តប៉ៃលិន
ទី១១. រូបសំណាក «ស្រីគ្រប់លក្ខណ៍» តំណាងឱ្យខេត្តបន្ទាយមានជ័យ
ទី១២. «ប្រាសាទអង្គរវត្ត» តំណាងឱ្យខេត្តសៀមរាប
ទី១៣. រូបសំណាក «ព្រះបាទជ័យវរ្ម័នទី៧» តំណាងឱ្យខេត្តព្រៃវែង
ទី១៤. រូបសំណាក «តារារះនាទិសនារតី» តំណាងខេត្តកោះកុង
ទី១៥. រូបសំណាក «ព្រះវិស្ណុដៃ៨» តំណាងខេត្តឧត្តរមានជ័យ
ទី១៦. រូបសំណាក «ចម្លាក់ផ្តិល» តំណាងឱ្យខេត្តពោធិ៍សាត់
ទី១៧. រូបសំណាក «បុរសរែកទឹកត្នោត» តំណាងឱ្យខេត្តកំពង់ស្ពឺ
ទី១៨. រូបសំណាក «នាគព័ន្ធ» តំណាងឱ្យខេត្តស្វាយរៀង
ទី១៩. រូបសំណាក «នាគព័ន្ធស្ពានគីហ្សូណា» តំណាងឱ្យខេត្តកំពង់ចាម
ទី២០. រូបសំណាក «គ្រុឌ» តំណាងឱ្យខេត្តក្រចេះ
ទី២១. រូបសំណាក «នារីជនជាតិភាគតិច» តំណាងឱ្យខេត្តរតនគីរី
ទី២២. រូបសំណាក «ព្រះវិស្ណុ» តំណាងឱ្យខេត្តតាកែវ
ទី២៣. រូបសំណាក «កងចាក់» តំណាងឱ្យខេត្តស្ទឹងត្រែង
ទី២៤. «ប្រាសាទព្រះវិហារ» តំណាងឱ្យខេត្តព្រះវិហារ
ទី២៥. រូបសំណាក «បុរសខ្មែរឈរ» តំណាងឱ្យខេត្តត្បូងឃ្មុំ