អូស្រ្តាលី៖ លោក Dale Oliver ជាអ្នកដាំល្ពៅយក្សមួយនេះ បានបំបែកកំណត់ត្រាថ្មីដែលវាមានទម្ងន់ដល់ទៅ ៨៦៧គីឡូក្រាមធ្ងន់បំផុតនៅក្នុងពិធីបុណ្យផ្លែល្ពៅ និងឪឡឹកយក្សនៅឆ្នាំ ២០២១នេះក្នុងទីក្រុង Kyogle ប្រទេសអូស្រ្តាលី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នករៀបចំពិធីបុណ្យលោក John Leadbetter បានប្រាប់ឱ្យដឹងថា នេះគឺជាជោគជ័យដ៏អស្ចារ្យមួយសម្រាប់លោក Oliver និងពិធីបុណ្យនេះ។ ប៉ុន្តែកសិករចូលរួមក្នុងការប្រកួតនេះ គឺមិនសូវជាមានភាពគគ្រឹកគគ្រេងនោះទេ ដោយសារអាកាសធាតុមិនអំណោយផលដល់ដំណាំរបស់ពួកគេ។
យ៉ាងណាមិញ លោក Oliver បានបង្ហើបថា កត្តាដែលនាំឱ្យគាត់ដាំបានល្ពៅយក្សនេះគឺទាមទារការបញ្ចេញកម្លាំងពលកម្មច្រើនដូចជា ការមើលថែទាំ, ការកាត់ស្មៅចេញ, ការដាក់ជី និងការធ្វើតេស្តដីជាមុនសិន ហើយម៉្យាងទៀតអាកាសធាតុអំណោយផលក៏ជាកត្តាយ៉ាងសំខាន់មួយផងដែរ។
គួររម្លឹកដែរថា កាលពីឆ្នាំ ២០២០កន្លងទៅ ពិធីបុណ្យខាងលើនេះបានកត់ត្រាល្ពៅយក្សមានទម្ងន់ត្រឹមតែ ៨៦០គីឡូក្រាមប៉ុណ្ណោះ ខុសគ្នានឹងឆ្នាំ២០២១នេះ ៨៦៧គីឡូក្រាម៕



