១៥ ចំណុចសំខាន់ៗទាក់ទងនឹងប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា

//s9.kh1.co/7a/7a1c5593df273e09d2055dbd059bcbd1cb4a6374.jpeg
យល់ដឹង

 ២២-មករា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

១៥ ចំណុចសំខាន់ៗទាក់ទងនឹងប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា

ប្រាសាទអង្គរវត្តគឺជាស្ថាបត្យកម្មដ៏អស្ចារ្យមួយរបស់ប្រទេសកម្ពុជាយើង ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។ មុនពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ មានភ្ញៀវទេសចរណ៍មកទស្សនាប្រាសាទរាប់សែននាក់ក្នុងមួយឆ្នាំៗ។ កត្តានេះហើយដែលធ្វើឱ្យប្រទេសកម្ពុជាទទួលបានប្រាក់ចំណូលជារាងរាល់ឆ្នាំដោយការទិញសំបុត្រចូលទស្សនាពីភ្ញៀវទេសចរណ៍បរទេស។ ប្រទេសកម្ពុជាយើងត្រូវបានស្គាល់ច្រើនពីបណ្តាប្រទេសនានាក៏ដោយសារប្រាសាទអង្គរវត្តនេះដែរ។ មានការស្រាវជ្រាវជាច្រើន ដែលទាក់ទងនឹងប្រាសាទមួយនេះពីបុរាណវិទូជាតិនិងអន្តរជាតិ។ ខាងក្រោមនេះ ជាចំណេះដឹងទូទៅនិងចំណុចសំខាន់ៗទាក់ទងនឹងប្រាសាទអង្គរវត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្រសាទអង្គរវត្តបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ 

២. រៀងរាល់ថ្ងៃទី២១ដល់២២ខែមិនា និងថ្ងៃទី២២ដល់២៣ខែកញ្ញាគឺព្រះអាទិត្យរះនិងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេលយប់ និងថ្ងៃស្មើគ្នា (សមរាត្រី)។

៣. ប្រសាទប្រើប្រាស់ថ្មក្នុងការសាងសង់ប្រមាណ១០លានតោន។

៤. ប្រសាទអង្គរវត្តប្រើកម្លាំងពលករក្នុងការសាងសង់ប្រហែល៣០មុឺននាក់ និងសត្វដំរីជាង៦ពាន់ក្បាល។ 

៥. ប្រសាទអង្គរវត្តមានផ្ទៃក្រលាប្រមាណ២០០ហិចតា។ 

៦. កម្ពស់របស់ប្រាសាទអង្គរវត្តគឺ៦៥ម៉ែត្រ។ 

៧. កំពូលប្រាសាទរបស់ប្រសាទអង្គរវត្តមានចំនួនប្រាំ និងបែរមុខទៅទិសខាងលិច។ 

៨. ប្រសាទអង្គរវត្តមានទីតាំងស្ថិតនៅខាងជើងនៃក្រុងសៀមរាប ខេត្តសៀមរាប ដែលមានចម្ងាយ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបតាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។ 

៩. ឈ្មោះមួយទៀតរបស់ប្រសាទអង្គរវត្តគឺ អង្គរតូច។ 

១០. ឈ្មោះអសាធារណៈរបស់ប្រសាទនេះគឺ អង្គរវត្ត។ 

១១. ប្រសាទអង្គរវត្តមានឈ្មោះដើមថា បរមវិស្ណុលោក។ 

១២. ប្រាសាទអង្គរវត្តជាប្រសាទដែលតំណាងឱ្យ ព្រះសុមេរុ។ 

១៣. គេសាងសង់ប្រសាទនេះដើម្បីឧទ្ទិស ថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ 

១៤. ប្រសាទអង្គរវត្តត្រូវបានសាងសង់ដោយ ព្រះបាទសូរ្យវរ្ម័នទី២។ 

១៥. ប្រសាទអង្គរវត្តត្រូវបានកសាងឡើងនៅដើមសតវត្សរ៍ទី១២៕ 

ប្រសាទអង្គរវត្ត
ប្រសាទអង្គរវត្ត
Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T