ភ្នំពេញ៖ ពិតណាស់ ប្រិយមិត្តដែលបានទស្សនាខ្សែភាពយន្តដ៏ល្បីប្រចាំប្រទេសកម្ពុជារឿង “ទុំទាវ” ច្បាស់ជាបានស្គាល់តួអង្គនាងនោ ដែលឈ្មោះពិតរបស់នាងគឺ ជុំ ចាន់តី។ ដោយតារារូបនេះបានឈានជើងចូលសិល្បៈចាប់តាំងពីទស្សវត្តរ៍៩០ដល់ឆ្នាំ២០០០ ហើយតារារូបនេះ តែងតែមានវត្តមានសម្ដែងក្នុងភាពយន្ត សឹងតែគ្រប់ផលិតកម្មទៀតផង។ មិនតែប៉ុណ្ណោះ គេក៏ឃើញនាងឧស្សាហ៍បញ្ចេញមុខតាមបទចម្រៀងកាយវិការ ខារ៉ាអូជាបន្តបន្ទាប់ រហូតមានមហាជនជាច្រើនស្គាល់ និងចូលចិត្តរាល់ការសម្ដែងរបស់នាងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែប៉ុន្មានឆ្នាំចុងក្រោយនេះតារាសម្ដែងស្រី ជុំ ចាន់តី ហាក់ជាបាត់មុខពីវិស័យសិល្បៈ ហើយថ្មីៗនេះតារារូបនេះក៏បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលនូវដំណឹងមួយដ៏ក្រៀមក្រំ ខណៈតារាសម្ដែង និងតារាចម្រៀងស្រីអ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហោះរូបភាព និងសារបញ្ជាក់ឲ្យដឹងយ៉ាងច្បាស់ៗថា តារាសម្ដែង ជុំ ចាន់តី បានទទួលមរណភាពតាំងពីជាង១០មុនមកម្ល៉េះ។ ក្នុងនោះដែរ អ្នកនាង ស៊ិន ឧត្ដមផល្លា បានសរសេររៀបរាប់បន្ថែមថា៖
សម្រាប់បងប្អូនដែលចង់ដឹងអំពីដំណឹង តារាសម្ដែងផ្នែកមនោសញ្ចេតនា ជុំ ចាន់តី នាងពិតជាបានទទួលមរណភាព កាលពីជាង១០ឆ្នាំមុនយ៉ាងពិតប្រាកដមែន។ ដោយដំណឹងនេះត្រូវបានផ្ដល់ដោយបងប្អូនដែលចូលរួមខមមិននៅក្នុងការផុស កាលពីម្សិលមិញនេះ ០៧/០៥/២០២០។ យើងនៅចាំបានថា ជុំ ចាន់តី គឺជាតារាសម្ដែងផ្នែកមនោសញ្ចេតនា បានយ៉ាងសាកសម តាំងពីទសវត្សរ៍៩០-២០០០ នៅក្នុងបទចម្រៀងកាយវិការ ខារ៉ាអូខេ សឹងតែគ្រប់ផលិតកម្ម និងសម្ដែងរឿងជាច្រើន រឿងដែលធ្វើអោយមហាជនស្គាល់នាងយ៉ាងច្បាស់ គឺរឿង ទុំទាវ ដោយនាងសម្ដែងជាតួ នាងនោ នៅក្នុងផលិតកម្ម SSB របស់លោក ហ្វៃ សំអាង ។
ដោយសារបញ្ជាក់ពីការស្លាប់របស់តារាសម្ដែងផ្នែកមនោសញ្ចេតនារូបនេះ គិតចាប់តាំងពីឆ្នាំ២០២០ ម្យ៉ាងវិញទៀត បន្ទាប់ពីអ្នកនាង អ្នកនាង ស៊ិន ឧត្ដមផល្លា តួអង្គស្រីនាងនោ ក្នុង រឿង “ទុំទាវ” ក៏មានតារាសម្រៀងស្រី អ្នកនាង អឿន ស្រីមុំ បានចូលទៅ Comment បញ្ជាក់ពីការស្លាប់របស់តារាស្រីរូបនេះថា៖
នាងបានស្លាប់យូរ ហើយក៏មិនបានស្លាប់នៅស្រុកយើងដែរ បានគ្មានអ្នកដឹងអញ្ចឹង នាងបានប្ដីនៅប្រទេសកាណាដា នាងទៅរស់នៅទីនោះយូរហើយ ម្យ៉ាងនាងស្លាប់ដោយសារវិលមុខធ្លាក់ពីលើកាំជណ្ដើរ កាលខ្ញុំទៅកាន់កាណាដាម្ល៉េះយាយប៉ិក៕
សូមទស្សនារូបភាពខាងក្រោម៖
![ តារាសម្ដែង ជុំ ចាន់តី](https://s9.kh1.co/__image/w=650,h=489,q=100/f4/f41a7a39d8fa79c9397f933bd69288b02b3d769f.jpg)
![ តារាសម្ដែង ជុំ ចាន់តី](https://s9.kh1.co/__image/w=650,h=515,q=100/72/724b06d21a55c0e158661a66c527c97f65753e34.jpg)
![ តារាសម្ដែង ជុំ ចាន់តី](https://s9.kh1.co/__image/w=650,h=471,q=100/e8/e846e7efdb52881041ff159fb1b07a5dd6638515.jpg)
![ តារាសម្ដែង ជុំ ចាន់តី](https://s9.kh1.co/__image/w=650,h=526,q=100/62/62ec1548cb2944daa6c420402da203ac6bee668b.jpg)
![តារាសម្ដែង ជុំ ចាន់តី](https://s9.kh1.co/__image/w=650,h=631,q=100/2c/2cb440ec8fbac9296ea9d01d4493e2670b1a7825.png)
![ តារាសម្ដែង ជុំ ចាន់តី](https://s9.kh1.co/__image/w=650,h=519,q=100/73/732be9970764ef2b4eae5d6bacdd0cf7810e2537.png)
![ការបង្ហោះបង្ហាញពីការមរណភាព
តារាសម្ដែង ជុំ ចាន់តី ពីអ្នកនាង ស៊ិន ឧត្ត្មមផល្លា](https://s9.kh1.co/__image/w=650,h=684,q=100/59/59d8d096173cdac14792f9bb32052f50f15a82b1.png)
![ការបង្ហោះបង្ហាញពីការមរណភាព តារាសម្ដែង ជុំ ចាន់តី ពីអ្នកនាង ស៊ិន ឧត្ត្មមផល្លា និងអ្នកនាង អឿន ស្រីមុំ](https://s9.kh1.co/__image/w=535,h=768,q=100/e1/e10de0825e9d24a8dbf89b2bc14ed7007e063dad.jpg)