សាករបៀបដើរលេងទាំងនេះ ពេលទៅដល់កោះទន្សាយ ធានាសប្បាយហើយ ចំណេញពេលច្រើនទៀត

//s9.kh1.co/3e/3e552c5e62e16a6d0043e6201ce3a89cb52ce719.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

ជាការពិតណាស់ ការធ្វើដំណើរនិងការតចំណាយសម្រាប់ទៅលេងនៅកោះទន្សាយពិតជាមានភាពងាយស្រួលខ្លាំងមែនទែន ពិសេសបើបានគ្នាច្រើនទៅជុំគ្នាបង្កើតភាពសប្បាយរីករាយនៅទីនោះ ពិតជាមិនខកបំណងឡើយ។

កម្សាន្ត៖ កោះទន្សាយ គឺជាកោះមួយដែលមានឈ្មោះល្បីល្បាញជាយូរណាស់មកហើយប្រចាំខេត្តកែប ហើយក៏មានភ្ញៀវទេសចរជាតិ អន្តរជាតិទៅទស្សនាលេងកម្សាន្តច្រើនមិនដាច់នោះដែរ ដោយសារតែកោះមួយនេះ សម្បូរទៅដោយបរិយាកាសអំណោយផលបែបធម្មជាតិ ទឹកសមុទ្រពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់មានជម្រាលវែង ងាយស្រួលក្នុងការងូតទឹកលេងនិងសំដិលខ្លួនគយគន់ទេសភាព ស្ដាប់សម្លេងទឹករលកបានយ៉ាងរំភើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ សម្រាប់អ្នកដែលមិនទាន់បានទៅលេងកោះដ៏ស្អាតមួយនេះ ហើយមានបំណងចង់ទៅលេង តែមិនមានពេលទំនេរច្រើន ហើយមិនដឹងថាគួរធ្វើបែបណាសប្បាយនិងចំណេញពេលច្រើនពេលទៅដល់ទីនោះ។ ថ្ងៃនេះ ខ្មែរឡូតក៏បានចុះទៅផ្តិតយករូបភាព និងប្រាប់ពីគន្លឹះផ្សេងៗមួយចំនួន ដើម្បីធ្វើឲ្យដំណើរកម្សាន្តរបស់អ្នកសប្បាយ ហើយចំណេញពេលច្រើនថែមទៀតផង៕

១.ការធ្វើដំណើរ

សម្រាប់អ្នកដែលនៅទីក្រុងភ្នំពេញ គួរលៃលកចេញដំណើរទៅពីព្រឹកព្រលឹមបន្តិច ព្រោះកុំឲ្យទៅដល់ទីនោះថ្ងៃត្រង់ពេក ហើយពេលទៅដល់យើងក៏មានពេលច្រើនសម្រាប់ការត្រៀមខ្លួនសម្រាកបានយូរផងដែរ។

ការធ្វើដំណើរចេញពីភ្នំពេញទៅ
ការធ្វើដំណើរចេញពីភ្នំពេញទៅ

២.ត្រៀមទិញគ្រឿងសមុទ្រពីផ្សារក្ដាមទៅឲ្យហើយ

ចំណុចនេះ គួរតែចាំបាច់ដែរ ព្រោះថានៅលើកោះ ពុំសូវមានរបស់របរលក់ដូរ និងអាហារសម្រាប់ញ៉ាំគ្រប់គ្រាន់នោះទេ បើយើងមានរបស់ផ្ទាល់ខ្លួនយកទៅខ្លួនឯង គឺងាយស្រួលក្នុងការឲ្យខាងម្ចាស់ផ្ទះស្នាក់គេ រៀបចំឲ្យយើងបានផងដែរ។

ទិដ្ឋភាពនៅផ្សារក្ដាម
ទិដ្ឋភាពនៅផ្សារក្ដាម

៣.ពេលចេញដំណើរជិះទូកទៅលើកោះ

សម្រាប់មធ្យោបាយធ្វើដំណើរទៅលើកោះនេះត្រូវចំណាយពេលប្រហែល ១៥ ទៅ ២០នាទីទើបអាចទៅដល់ ដោយយើងធ្វើការជិះទូកឈើដែលមានទំហំធំល្មមដែរ។ ហើយតម្លៃជួលវិញប្រមាណ ២៥ ដុល្លារទាំងទៅទាំងមក ដែលអាចផ្ទុកចំនួនមនុស្សបាន ៨នាក់ ដែលចំណុចនេះ បើយើងមានគ្នាច្រើន ក៏អាចសម្រួលដល់ការចំណាយមួយកម្រិតដែរ ដោយគ្រាន់តែរៃលុយគ្នាម្នាក់បន្តិចៗគឺគ្រប់ល្មម។

ការជិះទូកទៅកោះ
ការជិះទូកទៅកោះ

៤.ពេលទៅដល់កោះ

ពេលទៅដល់ភ្លាម សម្រាប់អ្នកដែលទៅគេងស្នាក់នៅទីនោះក៏អាចចូលទៅ Check in បន្ទប់បានប្រសិនបើយើងបានធ្វើការកក់ផ្ទះរួចហើយ(គួរកក់ផ្ទះស្នាក់ជាមុនទើបល្អ)។ នៅពេលដែលបានចូលផ្ទះស្នាក់រៀបចំទុកដាក់ឥវ៉ាន់រួចរាល់ យើងក៏អាចដើរលេងមើលទេសភាពតាមមាត់ឆ្នេរ អង្គុយមើលទឹករលក និងដើរថតរូបកម្សាន្តនៅជុំវិញកោះបានយ៉ាងរីករាយ។ ហើយនៅទីនោះ មានកន្លែងស្អាតៗច្រើនខ្លាំងមែនទែន ដូច្នេះសម្រាប់អ្នកចូលចិត្តថតរូប អាចនឹងសប្បាយថត រហូតភ្លេចឃ្លានបាយក៏ថាបានដែរ។

ទិដ្ឋភាពនៅលើកោះទន្សាយ
ទិដ្ឋភាពនៅលើកោះទន្សាយ

៥.ធ្វើសាច់អាំង BBQ ញ៉ាំជុំគ្នា 

ពេលល្ងាចបន្តិច នៅពេលដែលយើងដើរថតរូបជុំវិញកោះអស់ចិត្តហើយ ពេលដែលត្រូវសប្បាយក៏បានមកដល់។ សម្រាប់ការជួបជុំបែបជាអាំងសាច់ អាំងគ្រឿងសមុទ្រស្រស់ៗញ៉ាំជុំគ្នានៅមាត់ឆ្នេរ អង្គុយមើលថ្ងៃលិច ញ៉ាំអាហារបណ្ដើរជជែកគ្នាពីនេះពីនោះបណ្ដើរ រួចហើយចាក់ភ្លេងកំដរអារម្មណ៍ រាំលេងកម្សាន្ត ដើម្បីញ៉ាំងបរិយាកាសឲ្យកាន់តែសប្បាយខ្លាំងថែមមួយកម្រិតផងដែរ ( យើងអាចដាក់ Speaker ពីផ្ទះទៅបាននិងត្រៀមឧបករណ៍សាកថ្មឲ្យគ្រប់គ្រាន់ផង)។ 

យ៉ាងណាមិញ សម្រាប់ដំណើរកម្សាន្តនៅលើកោះរយៈពេលមួយយប់មួយថ្ងៃនៅទីនោះ ជឿជាក់ថា នឹងអាចធ្វើឲ្យអ្នកសប្បាយរីករាយខ្លាំង។ ហើយនៅពេលព្រឹកឡើង បន្ទាប់ពីធ្វើដំណើរជិះទូកចេញពីកោះមកដល់ច្រាំងវិញ យើងក៏អាចនឹងនៅសល់ពេលវេលាខ្លះៗ ឈានចូលទៅលេងកន្លែងផ្សេងៗដូចជាឆ្នេរកែប ឬកាហ្វេលើភ្នំជាដើម៕

ទស្សនារូបភាពខាងក្រោយបន្ថែម៖

ទីតាំងបង្ហាញប្រាប់ឈ្មោះកោះ
ទីតាំងបង្ហាញប្រាប់ឈ្មោះកោះ
ទិដ្ឋភាពនៅលើកោះទន្សាយ
ទិដ្ឋភាពនៅលើកោះទន្សាយ
ទិដ្ឋភាពនៅលើកោះទន្សាយ
ទិដ្ឋភាពនៅលើកោះទន្សាយ
ទិដ្ឋភាពនៅលើកោះទន្សាយ
ទិដ្ឋភាពនៅលើកោះទន្សាយ
ទិដ្ឋភាពនៅលើកោះទន្សាយ
ទិដ្ឋភាពនៅលើកោះទន្សាយ
ទិដ្ឋភាពនៅលើកោះទន្សាយ
ទិដ្ឋភាពនៅលើកោះទន្សាយ
ទិដ្ឋភាពនៅលើកោះទន្សាយ
ទិដ្ឋភាពនៅលើកោះទន្សាយ
ទិដ្ឋភាពនៅលើកោះទន្សាយ
ទិដ្ឋភាពនៅលើកោះទន្សាយ
ទិដ្ឋភាពនៅលើកោះទន្សាយ
ទិដ្ឋភាពនៅលើកោះទន្សាយ
ការញ៉ាំអាហារជុំគ្នា
ការញ៉ាំអាហារជុំគ្នា
ការញ៉ាំអាហារជុំគ្នា
ការញ៉ាំអាហារជុំគ្នា
ការញ៉ាំអាហារជុំគ្នា
ការញ៉ាំអាហារជុំគ្នា
ទិដ្ឋភាព Party ជុំគ្នាពេលយប់
ទិដ្ឋភាព Party ជុំគ្នាពេលយប់
ទិដ្ឋភាព Party ជុំគ្នាពេលយប់
ទិដ្ឋភាព Party ជុំគ្នាពេលយប់
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T