មនុស្សជោគជ័យខុសពីមនុស្សបរាជ័យ។ មនុស្សដែលមានភាពជោគជ័យតែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីអោយខ្លួនឯងមានភាពរីកចំរើន។ រីឯមនុស្សដែលបរាជ័យ គេមិនខំប្រឹងធ្វើអ្វីដែលគេគួរធ្វើទាល់តែសោះ។ ហើយនៅពេលដែលគេទទួលភាពបរាជ័យ គឺគេតែងតែបន្ទោសអ្វីៗដែលនៅជុំវិញខ្លួនគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនោះជាទង្វើ ១០យ៉ាងដែលមនុស្សបរាជ័យតែងតែធ្វើជានិច្ច៖
ទី១. ពួកគេភ័យខ្លាចការផ្លាស់ប្តូរ

ការផ្លាស់ប្តូរគឺជាអ្វីដែលគួរកើតឡើង។ ការផ្លាស់ប្តូរក៏ជាអ្វីដែលថ្មីដែលត្រូវចូលមកក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ ប្រសិនបើនរណាម្នាក់ភ័យខ្លាចចំពោះអ្វីដែលថ្មីៗ ហើយមិនព្យាយាមសាកល្បងធ្វើវា នោះគេនឹងក្លាយជាបុគ្គលដែលបរាជ័យ។
ទី២. ពួកគេបន្ទោសអ្នកដទៃពីបរាជ័យរបស់ពួកគេ

នៅពេលដែលមានអ្វីណាមួយមិនល្អ យើងត្រូវទទួលស្គាល់ និងទទួលខុសត្រូវចំពោះវា។ មិនត្រូវចោទប្រកាន់ ឬបន្ទោសនរណាម្នាក់ចំពោះភាពបរាជ័យរបស់ខ្លួន។
ទី៣. មិនរៀបចំគោលដៅ

បើមនុស្សម្នាក់មិនរៀបចំគោលដៅរបស់ខ្លួន ក្នុងការធ្វើអ្វីមួយផង ធ្វើដូចម្តេចអោយទទួលជោគជ័យបាន។ ភាពជោគជ័យមិនមានស្លាបហោះមករកយើងនោះឡើង គឺទាល់ខំប្រឹងដើម្បីទៅរកឯវា។ ដូចនេះ យើងត្រូវចេះរៀបចំគម្រោង ផែនការ ដើម្បីទទួលបានជោគជ័យ។
ទី៤. ពួកគេបង្វែរដានរហូត

ជួនកាលអ្នកឮមនុស្សបរាជ័យនិយាយថា «ខ្ញុំនឹងខំប្រឹងធ្វើវាអោយចប់ថ្ងៃនេះ» ប៉ុន្តែថ្ងៃស្អែកឡើង គេនៅតែមិនធ្វើការងាររបស់គេចប់ដដែល ហើយគេនៅតែនិយាយពាក្យដដែលមកកាន់អ្នក។ នោះហើយជាទង្វើរបស់មនុស្សបរាជ័យ។
ទី៥. ពួកគេមិនរីករាយចំពោះអ្វីៗគ្រប់យ៉ាង

មនុស្សដែលបរាជ័យតែងតែមិនពេញចិត្តចំពោះជោគជ័យតូចៗ ដែលគេសម្រេចបាន។ ពួកគេចង់ចាប់ផ្តើមភ្លាមទទួលជោគជ័យភ្លាម។ ការដែលសម្រេចបានជោគជ័យតូចៗ នោះហើយជាផ្លូវនាំទៅកាន់ភាពជោគជ័យធំៗ។
ទី៦. ពួកគេមិនរៀនបន្ត

នៅថ្ងៃដែលមនុស្សម្នាក់ឈប់រៀនតទៅទៀត នោះហើយជាថ្ងៃដែលគេបំផ្លាញអនាគតខ្លួនដោយមិនដឹងខ្លួន។ យើងត្រូវតែបង្កើនចំណេះដឹងរបស់យើងជារៀងរាល់ថ្ងៃ ទោះបីជាយើងមានអាយុច្រើន ឬចាស់ក៏ដោយ។ ចំណេះគឺមានជារៀងរាល់ថ្ងៃ មិនដែលបញ្ចប់ឡើយ។
ទី៧. ចង់បានអ្វីមួយត្រលប់មកវិញ

មនុស្សដែលបរាជ័យតែងតែចង់បានអ្វីមួយត្រឡប់មកវិញ។ នៅពេលដែលគេធ្វើអ្វីមួយអោយនរណាម្នាក់ គឺគេចង់អោយម្នាក់នោះជួយគេនៅថ្ងៃក្រោយ។ ហើយបើសិនជាគេខ្ចីលុយអ្នក គេប្រាកដជាចង់អោយអ្នកខ្ចីលុយគេវិញនៅថ្ងៃណាមួយដែរ។
ទី៨. ពួកគេតែងតែមានកំហឹងជាមួយអ្នកដទៃ

មនុស្សដែលមានភាពបរាជ័យតែងតែមានកំហឹងនៅពេលដែលគេមិនទទួលបានជោគជ័យ។ ពួកគេតែងតែប្រព្រឹត្តិសកម្មភាពមួយនេះ ជំនួសអោយការស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហា។
ទី៩. ពួកគេនិយាយថាគេធ្វើអ្វីមួយទាំងដែលគេមិនបានធ្វើ

មានមនុស្សជាច្រើនគឺជាមនុស្សបែបនេះ។ ប្រសិនបើអ្នកមិនបានធ្វើវាទេ យើងកុំទទួលវាអី។ មនុស្សបរាជ័យចូលចិត្តយកមុខយកមាត់ និងទទួលយកសមិទ្ធិផលដែលគេមិនបានធ្វើ។
ទី១០. ពួកគេលាក់ចំណេះ

មនុស្សដែលមានភាពបរាជ័យតែងតែលាក់ចំណេះដែលពួកគេមាន។ ពួកគេចូលចិត្តប្រើចំណេះដឹងរបស់ពួកគេ នៅពេលដែលមានប្រយោជន៍ប៉ុណ្ណោះ។ យើងត្រូវតែចេះចែករំលែកនូវចំណេះដឹងរបស់យើង សម្រាប់ជាប្រយោជន៍រួមជាមួយមនុស្សដទៃទៀត៕