ចិន៖ ទំនាក់ទំនងស្នេហាជាច្រើនរបស់លោក Stephen Chow បានបញ្ចប់ដោយសោះកក្រោះអស់រយៈពេលជាច្រើនឆ្នាំដោយក្នុងនោះក៏មាននាង Athena Chu បានចោទប្រកាន់ថាលោកបានបោកប្រាស់ក្នុងទំនាក់ទំនងរបស់ពួកគេ ហើយអ្នកជំនួញស្រីនាង Alice Yu ក៏បានប្តឹងលោកទាមទារសំណងចំនួន ៧០ លានដុល្លារហុងកុងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា ទំនាក់ទំនងរបស់លោក Stephen និងនាង Alice មានរយៈពេល ១០ ឆ្នាំដោយចាប់ផ្តើមនៅឆ្នាំ ២០០០ និងបញ្ចប់នៅឆ្នាំ ២០១០។ ក្នុងអំឡុងពេលនោះ Alice គឺជាអ្នកពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុរបស់លោក Stephen និងជួយលោករកប្រាក់ចំណេញតាមរយៈការវិនិយោគអចលនទ្រព្យផងដែរ។ លោក Stephen បានយល់ព្រមផ្តល់ប្រាក់ខែគោលដល់ Alice និង ប្រាក់កម្រៃជើងសារ ១០ ភាគរយ ប៉ុន្តែចុងក្រោយតារារូបនេះបានបដិសេធមិនផ្ដល់អោយទៅវិញ។
ក្នុងឆ្នាំ ២០១០ Alice បានប្រកាសប្រាប់សារព័ត៌មានថានាងនិង Stephen បានចែកផ្លូវគ្នាហើយ។ ហើយក្រោយមក Alice បានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ធនាគារម្នាក់គឺលោក Andrew Liu ។ ទោះបីដំបូងឡើយលោក Stephen ចង់ជូនពរ Alice ជាមួយអ្នកថ្មីក៏ដោយក៏ទំនាក់ទំនងរបស់ពួកគេកាន់តែយ៉ាប់យ៉ឺននៅពេលពួកគេមិនអាចដោះស្រាយជម្លោះហិរញ្ញវត្ថុរបស់ពួកគេហើយនាងបានសម្រេចចិត្តប្តឹងគាត់។ លោក Stephen បាននិយាយអំពីទំនាក់ទំនងរបស់ពួកគេថា“ ប្រែទៅជារិចរិលរហូតដល់យើងមិនអាចក្លាយជាមិត្តភ័ក្រទៀតទេ”។
ថ្វីត្បិតតែការបញ្ចប់ទំនាក់ទំនងរបស់ Alice ជាមួយលោក Stephen មិនល្អយ៉ាងណាក្ដី ក៏ទំនាក់ទំនងរបស់នាងជាមួយលោក Andrew Liu ដែលជាអ្នកបន្តវេនជំនាន់ទី ៣ នៃវិស័យធនាគារនិងជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគអាស៊ីកំពុងតែមានការរីកចម្រើនខ្លាំង។ គូស្នេហ៍គូនេះបានដាក់ពាក្យសុំចុះឈ្មោះអាពាហ៍ពិពាហ៍កាលពីសប្តាហ៍មុន។ ជាឪពុកម្នាក់ដែលធ្លាប់បានលែងលះគ្នាលោក Andrew ក៏ធ្លាប់មានទំនាក់ទំនងជាមួយនាង Carina Lau, Loletta Lee និងនាង Mandy Yan ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Jayne Stars