ចិន៖ យោងតាមអាជ្ញាធរការពារវត្ថុបុរាណក្នុងតំបន់បានឱ្យដឹងថា ផ្ទាំងសិលាចារិកបុរាណមួយផ្ទាំងដែលមានអាយុកាលតាំងពីរាជវង្សមីង (១៣៦៨-១៦៤៤) ត្រូវបានគេរកឃើញនៅខេត្តហឺប៉ីភាគខាងជើងនៃប្រទេសចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទាំងសិលាចារិកបុរាណដែលមានកម្ពស់ ៣២០ សង់ទីម៉ែត្រ ទទឹង ៩៦ សង់ទីម៉ែត្រ និងកម្រាស់ ៣០ សង់ទីម៉ែត្រត្រូវបានគេរកឃើញនៅក្នុងភូមិ Yuqingtun ស្រុក Cangxian ក្នុងខេត្តហឺប៉ី។

អក្សរចារឹកដែលបានឆ្លាក់នៅលើផ្ទាំងសិលាបានកត់ត្រាថា ព្រះចៅអធិរាជបានចេញក្រឹត្យមួយដើម្បីរំឭកដល់ឈ្មោះ Jin Sheng ដែលជាឥស្សរជនដែលមិនធ្លាប់បានស្គាល់មួយរូបនៅក្នុងប្រវត្តិសាស្ត្រ ហើយបានប្រគល់ងារជាឆ្មាំការពាររាជវង្សតរហូតដល់ព្រះរាជាជំនាន់ក្រោយៗ។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវការពារវត្ថុបុរាណនៃទីក្រុងឆាងចូវក្នុងខេត្តដដែលបានឲ្យដឹងថា ការរកឃើញនេះបានបន្ថែមនូវឯកសារថ្មីសម្រាប់ការសិក្សាប្រវត្តិសាស្ត្រពាក់ព័ន្ធ ហើយជំនាញអក្សរផ្ចង់និងការរឆ្លាក់លើផ្ទាំងសិលាចារិកបុរាណក៏មានតម្លៃខ្ពស់សម្រាប់ការស្រាវជ្រាវផ្នែកសិល្បៈផងដែរ៕
