ភ្នំពេញ៖ ក្រុមហ៊ុន ខេ ស៊ីមេន បានប្រារព្ធពិធីក្រុងពាលីសម្ពោធដំណើរការផលិតនូវផលិតផលស៊ីម៉ងត៍ ដែលអភិវឌ្ឍថ្មីរបស់ខ្លួនជាមួយនឹងសំបកបាវថ្មី នៅឯរោងចក្រ កំពត ស៊ីមេន របស់ខ្លួននៅខេត្តកំពត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានដឹកនាំគណៈគ្រប់គ្រងជាន់ខ្ពស់ដទៃទៀត ដើម្បីរៀបចំប្រារព្ធពិធីសម្ពោធនេះ និងបានធ្វើដំណើរទស្សនកិច្ចពិនិត្យមើលខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ កំពត ស៊ីមេន។

ពិធីសម្ពោធនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ គឺមួយសប្ដាហ៍បន្ទាប់ពីពិធីជួបជុំតំណាងចែកចាយប្រចាំឆ្នាំ ដែលក្រុមហ៊ុន ខេ ស៊ីមេន បានរៀបចំឡើងដើម្បីបង្ហាញការផ្លាស់ប្ដូររូបរាងថ្មី រូបមន្តថ្មី និងផលិតផលថ្មីរបស់ស៊ីម៉ងត៍ ខេ ស៊ីមេន ទៅដល់តំណាងចែកចាយ និងដៃគូអភិវឌ្ឍន៍គម្រោងសំណង់មកពីទូទាំងប្រទេស។
លោក រ៉ាត់ឆាយុត កាសេមឆៃសិរី នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានមានប្រសាសន៍នៅឯពិធីក្រុងពាលី ក្នុងបរិវេណរោងចក្រ កំពត ស៊ីមេន នៅខេត្តកំពត យ៉ាងដូច្នេះ៖
«នៅឆ្នាំ២០២១នេះ យើងចាប់ផ្ដើមទសវត្សរ៍ថ្មីជាមួយនឹងការអភិវឌ្ឍទម្រង់ថ្មីសម្រាប់ស៊ីម៉ងត៍ ខេ ស៊ីមេន។ ការអភិវឌ្ឍថ្មីនេះ គឺផ្ដើមចេញពីមហិច្ឆតាដ៏រឹងមាំរបស់យើងដើម្បីរក្សាភាពឈានមុខគេរបស់យើងនៅក្នុងចំណែកទីផ្សារ និងភាពល្អប្រណីតលើសគេផ្នែកម៉ាកយីហោ។»
លោក រ៉ាត់ឆាយុត បានបន្ថែមថា៖
«គោលដៅចុងក្រោយបំផុតរបស់យើង គឺនាំមកនូវនវានុវត្តន៍ និងកំណើនប្រកបដោយចីរភាព សម្រាប់វិស័យសំណង់និងការរស់នៅនៅកម្ពុជា ដែលនឹងផ្ដល់គុណភាពរស់នៅកាន់តែប្រសើរឡើងដល់ប្រជាជនកម្ពុជាគ្រប់រូប។»

ស៊ីម៉ងត៍ ខេ ស៊ីមេន ឥឡូវនេះមានសំបកបាវថ្មី ហើយរចនាបថនៃសំបកបាវថ្មីនេះ គឺកើតចេញពីឆន្ទៈមុះមុតរបស់យើងក្នុងការបោះជំហានឲ្យលឿនឆ្ពោះទៅរកអនាគត ដោយប្រើកេរដំណែលនិងបទពិសោធន៍របស់យើងក្នុងនាមជាម៉ាកយីហោខ្មែរដំបូងគេបំផុត នៅក្នុងទីផ្សារកម្ពុជា។
ស៊ីម៉ងត៍ ខេ ស៊ុបពែរ មានរូបមន្តថ្មី។ វាត្រូវបានអភិវឌ្ឍឲ្យក្លាយជាស៊ីម៉ងត៍ ដែលអាចប្រើបានសម្រាប់ការងារចម្រុះ។ អ្នកប្រើប្រាស់នឹងវាយតម្លៃខ្ពស់ចំពោះគុណតម្លៃរបស់ ខេ ស៊ុបពែរ ជាស៊ីម៉ងត៍មួយប្រភេទសម្រាប់ការងារចម្រុះគ្រប់មុខ គឺការចាក់សាបនិងគ្រឿងបង្គុំស្រាលៗ ការរៀបឥដ្ឋ និងការងារបូក។
រីឯផលិតផលថ្មី គឺស៊ីម៉ងត៍ ខេ ផោវើរ ផ្លាស្ទ័ររីង វិញ ត្រូវគេចាត់ទុកថាជាស៊ីម៉ងត៍បូកដែលល្អបំផុត ដែលធ្វើឲ្យជញ្ជាំងមានភាពរលោងស្អាតបំផុត និងគ្មានស្នាមប្រេះ៕
