រំភើបណាស់! នេះជាមូលហេតុនៅពីក្រោយ ទង់ជាតិកម្ពុជា បង្ហាញខ្លួនយ៉ាងខ្ពស់ តាមកំពូលអាគារ នៃទីក្រុងសៀងហៃ (មានវីដេអូ)

//s9.kh1.co/08/08715cf4baf2676fe397f96561d040b78c423866.png
សង្គម

 ១៧-មីនា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

ទង់ជាតិកម្ពុជារំលេចនូវអាគារក្រុងសៀងហៃ កំពុងទាក់ទាញយ៉ាងខ្លាំងពីសំណាក់មហាជន និងប្រជាជនខ្មែរនៅទូទាំងប្រទេសពីមូលហេតុនៅពីក្រោយរឿងនេះ

សៀងហៃ: នៅក្នុងព្រះរាជដំណើរទស្សនកិច្ច របស់ព្រះករុណា សម្តេចព្រះបាទ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាអម្ចាស់ជីវិតតម្កល់លើត្បូង ក្នុងព្រះរាជបេសកកម្មយាងទតនូវទិដ្ឋភាពនានាក្នុងទីក្រុងស្នូលសៀងហៃ ដ៏មានភាពរីកចម្រើនរបស់សាធារណរដ្ឋប្រជាមានិតចិននោះ ប្រទេសចិនដែលជាមិត្តបានបង្ហាញនូវទង់ជាតិកម្ពុជា ដោយរំលេចឡើងយ៉ាងខ្ពស់ចិញ្ចែងចិញ្ចាចនៅតាមកំពូលអាគារដ៏ខ្ពស់ស្កឹមស្កៃ នៃទីក្រុងសៀងហៃ ដើម្បីជាកិច្ចស្វាគមន៍ចំពោះព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តម នៃសម្តេចព្រះប្រមុខរដ្ឋដ៏ឆ្នើមនៃកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទង់ជាតិកម្ពុជារំលេចនូវអាគារក្រុងសៀងហៃ
ទង់ជាតិកម្ពុជារំលេចនូវអាគារក្រុងសៀងហៃ

គួររំលឹកផងដែរថា ចំពោះព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ចដើម្បីរឹតចំណងមេត្រីភាពរវាងប្រទេសទាំងពីរ ព្រះករុណាអម្ចាស់តម្កល់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចក៏បានយាងតាមនូវ សារមន្ទីរភាពយន្តសៀងហៃ សាលពិព័រណ៍ Pudong មហាទស្សនីយភាព នៃដងទន្លេហ័ងភូ កន្លែងសមាជលើកទី១ នៃបក្សកុម្មយនិស្តចិន ព្រមទាំងស្តេចយាងចូលរួមក្នុងព្រះរាជពិធីលៀងសោយភោជន៍ ដែលរៀបចំឡើងដោយឯកឧត្តម Li Qiang លេខាធិការនៃគណៈកម្មាធិការគណបក្សក្រុងសៀងហៃ និងឯកឧត្តម Gao Zheng អភិបាលក្រុងសៀងហៃ៕

ទង់ជាតិកម្ពុជារំលេចនូវអាគារក្រុងសៀងហៃ
ទង់ជាតិកម្ពុជារំលេចនូវអាគារក្រុងសៀងហៃ

សូមទស្សនាវីដេអូដែលជាព្រះរាជសកម្មភាពក្នុងដំណើរបំពេញព្រះរាជទស្សនកិច្ចខាងក្រោម៖

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T