ជីវិតគូស្ដាប់ទៅដូចជាធម្មតាៗ តែដល់គិតឲ្យយូរបន្តិចវាមិនងាយស្រួលនោះទេ។ សាកគិតទៅនៅជាមួយម្ដាយយើងរាល់ថ្ងៃតាំងពីតូចដល់ធំនៅមានពេលខ្លះឈ្លោះជាមួយម៉ាក់ជាញឹកញយ។ ចុះសាកស្រមៃមើលបើអ្នកហៅម្ដាយប្ដីអ្នក ថាជាម៉ែដែរនោះ តើនឹងមានរឿងអ្វីកើតឡើង? ចានក្នុងរាវមានអីគង់តែរណ្ដំគ្នាម្ដងម្កាលទេ តែយ៉ាងណាមិញអ្នកគួរសាកតាមវិធី ៣យ៉ាងខាងក្រោមនេះ ដើម្បីយកចិត្តម្ដាយក្មេក៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ព្យាយាមរស់នៅឲ្យចុះសម្រុងជាមួយប្ដីអ្នកជាទីបំផុត
មិនមែនជាការសម្ដែង តែជាសេចក្ដីស្រលាញ់ចេញពីបេះដូង។ ម្ដាយណាមិនកាន់ជើងកូននោះ បើអ្នកគ្មានជម្លោះជាមួយប្ដីអ្នកសោះនោះ នោះម្ដាយក្មេកអ្នកគ្មានថ្ងៃរករឿងអ្នកបានឡើយ។
២. មានហិរញ្ញវត្ថុរឹងមាំ
មិនដេកចាំតែចាយលុយញើសឈាមប្ដី ចំណុចនេះក៏សំខាន់ណាដែរ។ គ្មានអ្នកណាអាចត្រួតត្រាជីវិតឯកជនអ្នកបានឡើយដរាបណាអ្នកក៏ជាអ្នករកលុយចូលផ្ទះដែរនោះ ហើយអ្នកក៏ពុំចាំបាច់ខ្លាចចិត្តប្ដីពេលទិញរបស់ដែលខ្លួនចង់បាន។
៣. មិនមើលនឹងភ្នែក
ការងារណាជួយបានក៏ជួយគាត់ទៅ កុំមើលនឹងភ្នែក ឬធ្វើជាពុំឃើញ។ ព្យាយាមស្រលាញ់ម្ដាយក្មេកអ្នកឲ្យដូចជាម្ដាយបង្កើត គន្លឹះនេះសំខាន់ណាស់ ក្រៅពីយកចិត្តម៉ែក្មកបានហើយក៏អាចយកចិត្តប្ដីយើងបានមួយកំរិតទៀតដែរ៕