ភ្នំពេញ៖ ខណៈពេលប្រទេសកម្ពុជាកំពុងរងទុក្ខជួបផលលំបាកនៃការឆ្លងរីករាលដាលធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ស្រាប់តែកាលពីថ្មីៗនេះ កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា អ្នកនាង ពេជ្រ សោភា បាននិពន្ធ និងចេញនូវចម្រៀងមួយបទស្តីពីការចូលរួមគ្នាទប់ស្កាត់ពីជំងឺកូវីដដ៏កាចសាហាវ ដែលបទចម្រៀងនេះមានចំណងជើងថា «រួមគ្នាការពារកម្ពុជាឈ្នះកូវីដ-១៩» ហើយនៅក្នុងបទចម្រៀងនេះលោក ឆន សុវណ្ណារាជ ក៏បានចូលរួមបកស្រាយរួមគ្នាជាមួយនឹងអ្នកនាង ពេជ្រ សោភា ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង នៅក្នុងវីដេអូបទចម្រៀងមួយបទនេះពិតជាមានអត្ថន័យខ្លាំងមែនទែនទៅដល់ប្រជាជនកម្ពុជាទាំងមូលក្នុងការរួមគ្នាអនុវត្ត ៣ កុំ ៣ ការពារ ហើយជាពិសេសគឺអរគុណដល់បងៗកងទ័ពអាវស និងបងៗកងកម្លាំងគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានពុះពារទាំងថ្ងៃយប់ដើម្បីប្រជានជនកម្ពុជាក្នុងគ្រាលំបាកនេះ។
យ៉ាងណាមិញ នៅមុននេះបន្តិចស្រាប់តែពិធីកររូបសង្ហាពូកែវហោស័ព្ទប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស គឺលោក សុខ រ៉ាស៊ី បានបង្ហោះវីដេអូខ្លីមួយដោយបង្ហាញអារម្មណ៍ពិតយ៉ាងដូច្នេះថា «ដោយសារមិនមានភាពក្លាហ៊ាន សារភាពចំពោះមុខ ពេជ្រ សោភា ថ្ងៃនេះខ្ញុំសូមផ្ញើវីដេអូនេះទៅកាន់ ពេជ្រ សោភា ភ្ជាប់ជាមួយពាក្យ.....បីម៉ាត់ ចេញពីបេះដូងដ៏ស្មោះរបស់ខ្ញុំ!»៕
តោះ ដើម្បីចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖








