មិនទាន់ធូរស្បើយទេ! ខេត្ដតាកែវ បន្ដរកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើននាក់បន្ថែមទៀត

//s9.kh1.co/32/32374f11870f862ee2bd1b62ce85142b4c3a93db.jpg
សង្គម

 ២៤-ឧសភា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរខេត្តតាកែវ បានបន្តរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន​ ៥៣នាក់បន្ថែមទៀត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១។

តាកែវ៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដតាកែវ បានឲ្យដឹងនៅថ្ងៃនេះថា ផ្អែកតាមលទ្ធនៃការវិភាគសំណាករកជំងឺកូវីដ-១៩ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានរកឃើញថាមានករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ចំនួន ៥៣នាក់បន្ថែមទៀត ដែលជាអាជីវករ ជាងកាត់សក់ សិស្ស កុមារ កម្មករ និងកម្មការនីរោងចក្រ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ដសូមអំពាវនាវដល់ អាជីវករ បងប្អូនប្រជាពលរដ្ឋ និងគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំងនោះ សូមរួសរាន់មកផ្ដល់សំណាកនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ និងត្រូវធ្វើចត្ដាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវ ក៏ដូចជាតាមដានសុខភាពខ្លួនឯង ដោយត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដងក្នុងមួយថ្ងៃ រួមទាំងអនុវត្តវិធានការសុខភាពសាធារណៈផ្សេងៗទៀតផងដែរ៕

សូមពិនិត្យអត្ដសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងក្រោម៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង

ដើម្បីទទួលបានព័ត៌មានបន្ថែមថ្មីៗ និងរហ័សសូមចុច៖ https://t.me/khmerload

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T