ដូចដែលគ្រប់គ្នាបានដឹង និងទទួលស្គាល់ថា មិត្តហ្វូន បណ្តាញសេវាគ្របដណ្តប់ខ្លាំង ធំទូលំទូលាយទូទាំងប្រទេស មិនថាតំបន់ទីប្រជុំជន ឬតំបន់ដាច់ស្រយាល ដែលធ្វើឱ្យការប្រើប្រាស់អ៊ីនធឺណិត និងសេវាឌីជីថលអាចទៅបានយ៉ាងរលូនស្ទើរតែទូទាំប្រទេស ដោយ មិត្តហ្វូន មិនត្រឹមតែឆ្លើយតបក្នុងការបង្កើនការតភ្ជាប់ទំនាក់ទំនងតែប៉ុណ្ណោះទេ ប៉ុន្តែក្នុងគោលបំណងបង្កើតតម្លៃសម្រាប់សហគមន៍ ដោយឱ្យប្រជាជនកម្ពុជា អាចចូលប្រើទិន្នន័យ ឆែកមើលព័ត៌មាន និងទទួលបានឱកាសថ្មីៗ សម្រាប់ការរីកចម្រើនរបស់ពួកគាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្អែកលើបរិបទនេះ យើងក៏ឃើញមានយុវជនជាច្រើន បានលូតលាស់ឡើងក្នុងជំនាញជាអ្នកផលិតមាតិកាវីដេអូនៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ ដែលជំនាញរបស់ពួកគេត្រូវពឹងលើសេវាអ៊ីនធឺណិតជាចាំបាច់។

ដូចដែលអ្នកផលិតមាតិកាវីដេអូ Phea Nich បានលើកឡើងនៅក្នុងវីដេអូរបស់នាង ដែលទើបបង្ហោះចេញថ្មីៗនេះ នាងបានណែនាំពីហាងលក់បាញ់ត្រាងមួយកន្លែងនៅទួលគោក ព្រោះបាញ់ត្រាងឆ្ងាញ់ជាប្រធានបទកំពុងផ្ទុះលើបណ្តាញសង្គម ដែលក្នុងពេលថតហើយ នាងចង់បង្ហោះវីដេអូឱ្យហ្វេនៗបានមើលភ្លាមៗ ប៉ុន្តែស្រាប់តែអ៊ីនធឺណិតទូរសព្ទនាងមានបញ្ហា ដែលធ្វើនាងគិតថាមិនបង្ហោះចេញទាន់ថ្ងៃតែមួយនោះទេ។

រំពេចនោះនាងក៏សម្រេចចិត្តទៅសាខាក្រុមហ៊ុន មិត្តហ្វូន ដែលមានទីតាំងនៅជិតនោះដែរ ឱ្យជួយពិនិត្យបញ្ហាដែលនាងកំពុងជួបប្រទះនោះ ភ្លាមៗនោះនាងទទួលបានដំណោះស្រាយយ៉ាងលឿនញាក់ នេះជាសំដីពិតចេញពីវីដេអូរបស់នាង ព្រោះ មិនដល់ 5នាទីផង នាងក៏អាចប្រើប្រាស់អ៊ីនធឺណិតបានដូចធម្មតា ហើយទីបំផុតនាង សប្បាយចិត្តដែលអាចបង្ហោះវីដេអូចេញទាន់ល្ងាចនោះតែម្តង។

ចាប់អារម្មណ៍លើសេវាអ៊ីនធឺណិត ដែលជួយឱ្យការងារសម្រេចបានលឿនទាន់ចិត្ត បេក្ខជន Master Chef So Thearith ដែលគេសរសើរថា ជាបេក្ខជនស្រស់សង្ហានៅក្នុងការប្រកួតនារដូវកាលទី 3 នោះ ក៏តែងតែចេញវីដេអូណែនាំមុខម្ហូបថ្មីៗប្រកបដោយភាពច្នៃប្រឌិត។ នៅក្នុងវីដេអូទើបចេញថ្មីៗនេះ លោកចង់ណែនាំមុខម្ហូប បាយឆាប្រេងអូលីវ ប៉ុន្តែមុនលោកបង្ហាញ លោកឱ្យហ្វេនៗជូនទៅបើកស៊ីម មិត្តហ្វូន សិន។

នៅពេលទៅដល់ហាងសាខារបស់ក្រុមហ៊ុន មិត្តហ្វូន លោកបានលើកសរសើរច្រើនក្នុងវីដេអូតែម្តង ថាសាខាក្រុមហ៊ុន មិត្តហ្វូន មានការតុបតែងស្អាត មានគ្រឿងបរិក្ខារទំនើប និងមានសារៈប្រយោជន៍ សម្រាប់អតិថិជន ហើយអ្វីដែលពិសេស គឺបុគ្គលិកទទួលអតិថិជនរួសរាយរាក់ទាក់ និងធ្វើការបានលឿន ដោយលោកចំណាយពេលអត់ដល់ 5នាទី ក៏រួចរាល់ ដោយម្ចាស់ស៊ីមកាតមានត្រឹមតែអត្តសញ្ញាណប័ណ្ណភ្ជាប់ទៅជាមួយអាចបើកស៊ីម មិត្តហ្វូន ដោយងាយស្រួល ហើយលោកក៏ត្រឡប់ទៅធ្វើម្ហូបវិញទាន់ពេល។
តាមរយៈការលើកសរសើរសេវាអតិថិជនល្អ ហើយលឿននេះ អ្នកផលិតមាតិកាវីដេអូមួយរូបទៀត Van Visal ក៏បានជួបបទពិសោធខ្លួនឯងផ្ទាល់ដូចគ្នា នៅពេលដែលលោកទៅ Update ស៊ីម មិត្តហ្វូន នៅសាខាមួយ នៅតាមផ្លូវដែលលោកទៅកន្លែងហាត់រាំ លោកក៏ទទួលបានសេវាកម្មអតិថិជនលឿន មិនចំណាយពេលយូរ ហើយលោកក៏បានបញ្ចូលចំណុចនេះឱ្យហ្វេនៗលោកបានដឹង នៅក្នុងវីដេអូបង្ហាញពីការហាត់រាំលើកដំបូង។
រីឯវីដេអូរបស់ Seaklim មិត្តភក្តិគាត់ បានណែនាំឱ្យប្រើអ៊ីនធឺណិត WiFi មិត្តហ្វូន សេវាលឿន ងាយស្រួលក្នុងការស្រាវជ្រាវ និងអាចធ្វើការងារសាលា និងការងារបន្ថែមផ្សេងៗបានលឿនទាន់ពេល ទាន់ចិត្ត សម្រាប់ពួកគាត់ជានិស្សិត Design ។ មិនអល់អែក ដើម្បីដឹងព័ត៌មានច្បាស់ លោកបានសម្រេចចិត្តទៅកាន់សាខាក្រុមហ៊ុន មិត្តហ្វូន ដោយផ្ទាល់ លោកពិតជាទទួលបានការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ និងអាចទទួលបានព័ត៌មានលម្អិតគួរជាទីពេញចិត្តពីបុគ្គលិកបម្រើសេវាកម្មអតិថិជន។
ការបង្ហាញនេះស្តែងឱ្យឃើញថា មិត្តហ្វូន ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង និងត្រូវបានញាតិមិត្តក្រុមគ្រួសារណែនាំឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ហេតុដូចនេះ អតិថិជនទាំងអស់គ្នា កុំអល់អែកក្នុងការទៅកាន់សាខាក្រុមហ៊ុន ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ដែលអាចសាកសួរព័ត៌មានបន្ថែម ឬផ្តល់ដំណោះស្រាយផ្សេងៗរាល់ពេលជួបបញ្ហា ឬណែនាំសេវាកម្មដែលស័ក្តិសមនឹងតម្រូវការអ្នក ជាមួយនឹងសេវាកម្មបម្រើអតិថិជនប្រកបដោយភាពរួសរាយរាក់ទាក់ សេវាកម្មលឿន បរិយាកាសត្រជាក់ៗ និងមានផាសុកភាព។
ក្រុមហ៊ុន Viettel (Cambodia) PTE. LTD ជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ក្រោមឈ្មោះម៉ាក Metfone។ មិត្តហ្វូន
យើងផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលជាច្រើន ជាមួយនឹងប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវផលិតផលកម្រិតខ្ពស់ កម្មវិធីទូរសព្ទ និងសេវាកម្មបន្ថែមដ៏សម្បូរបែប ដើម្បីបង្កើនបទពិសោធអ្នកប្រើប្រាស់ និងបំពេញតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជនរបស់យើង។ មិត្តហ្វូនកាន់តែជិតស្និទ្ធ!