បរទេស៖ ដើមឡើយ មនុស្សភាគច្រើនយល់ថា ផែនដីរបស់យើងមានរាងសំប៉ែត ប៉ុន្តែកាលពីជាង៣៤០ឆ្នាំមុនគ្រឹស្ដសករាជ ទស្សនវិទូជនជាតិក្រិក លោក អារីស្ដូត បានពន្យល់ហេតុផលថា ផែនដីគឺមានរាងមូលស្វ៊ែរ។ គាត់ហ៊ានលើកឡើងដូច្នេះ គឺអាស្រ័យលើការសង្កេតចំនួនពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីមួយ រូបលោកបានកត់សម្គាល់ថា ចន្ទ្រគ្រាសបានកើតឡើង នៅពេលផែនដីស្ថិតនៅចន្លោះរវាងព្រះអាទិត្យនិងព្រះចន្ទ។ ប្រសិនបើផែនដីមានរាងសំប៉ែតដូចថាស នោះស្រមោលនៅលើព្រះចន្ទអាចនឹងមានរាងជាអេលីបឬក៏អាចជារាងបន្ទាត់មួយឆ្នូត។ ទោះជាយ៉ាងណា ស្រមោលផែនដីជះទៅកាន់ព្រះចន្ទតែងតែមានរាងមូលជានិច្ច។

ការសង្កេតមើលមួយទៀត ពាក់ព័ន្ធនឹងការធ្វើដំណើររបស់សំពៅនៅខាងចុងជើងមេឃ។ ប្រសិនបើផែនដីមានរាងសំប៉ែតមែន យើងអាចនឹងមើលឃើញរូបរាងសំពៅទាំងមូលតាំងពីចុងជើងមេឃ រហូតធ្វើដំណើរមកដល់យើងវិញ។ ប៉ុន្តែការពិតជាក់ស្ដែង អ្វីដែលយើងអាចមើលឃើញដំបូងគឺ ដងក្ដោងហើយបន្ទាប់មកទៀតរាងរបស់សំពៅ ដែលចាប់ផ្ដើមលេចរូបរាងនៅខាងចុងជើងមេឃ៕