ម៉ាឡេស៊ី: កាលពីពេលថ្មីៗកន្លងទៅនេះ ប្រិយមិត្ត និងពុកម៉ែ បងប្អូន ដែលជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ពិតជាបានឃើញរូបរបស់បុរសកំសត់ម្នាក់ ជិះកង់ ដឹកទំនិញឲ្យគេ យ៉ាងកំសត់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកនោះ ឥលូវនេះបុរសម្នាក់នេះបានទទួលការឧបត្ថម្ភ ដោយទទួលបានម៉ូតូ Yamaha មួយរឿងពីបុរសចិត្តធម៌ម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ យោងតាមសារព័ត៌មានដ៏ល្បីរបស់ប្រទេសម៉ាឡេស៊ី The Reporter ក៏បានចុះផ្សាយព័ត៌មានរបស់បុរសដឹកជញ្ចូនទំនិញតាមអនឡាញដ៏កំសត់នេះយ៉ាងដូច្នេះថា៖

ដៃទាំងសងខាងរបស់គាត់ត្រូវបានរលាក- លោកYB Steven បានទិញម៉ូតូហុងដាមួយគ្រឿងសម្រាប់អ្នកដឹកជញ្ចូនទំនិញដែលកំសត់ម្នាក់នេះ
សូមរំលឹកផងដែលថា បុរសកំសត់ដែលជាភ្នាក់ងារដឹកជញ្ចូនទំនិញតាមកង់ម្នាក់នេះ ក៏បានបញ្ជាក់ផងដែលថា ពេលខ្លះលោកត្រូវតមអាហារ និងត្រូវប្រឹងសន្សំលុយទុក ដើម្បីបង់ថ្លៃឈ្នួលផ្ទះ រហូតដល់ថ្ងៃខ្លះ បុរសកំសត់រូបនេះ ធ្វើការបន្ថែមម៉ោងដល់ម៉ោង១១យប់ក៏មាន៕
ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមបងប្អូន និងប្រិយមិត្តទាំងអស់ចូលរួម ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖



