ព័រទុយហ្កាល់៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្កាល់ កីឡាករ Cristiano Ronaldo បានបំបែកនូវកំណត់ត្រាធំៗពីរក្រោយបញ្ចប់ការប្រកួតទល់នឹងក្រុមជម្រើសជាតិហុងគ្រីនៃព្រឹត្តិការណ៍ EURO កាលពីយប់មិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅយប់មិញនេះ Ronaldo នៅតែបង្ហាញការលេងបានល្អដោយរូបគេបានរួមចំណែកជួយក្រុមស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងនាទីទី៨៧ និង ៩០+២ ដើម្បីយកឈ្នះទៅលើហុងគ្រី ក្នុងលទ្ធផល ៣ទល់នឹង០ ហើយ ក្រោយបញ្ចប់ការប្រកួត រូបគេក៏ត្រូវបានគេជ្រើសរើសជាកីឡាករឆ្នើមប្រចាំការប្រកួតផងដែរ។
អ្វីដែលកាន់តែអស្ចារ្យនោះ គឺ ពីរគ្រាប់នេះទៀតសោតបានជួយឲ្យ Ronaldo បំបែកកំណត់ត្រាបួនធំៗនៅក្នុងព្រឹត្តិការណ៍ EURO រួមមាន៖
- Ronaldo ជា កីឡាករទីមួយដែលអាចស៊ុតបញ្ចូលទីបានទាំងប្រាំដងក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍ EURO (២០០៤, ២០០៨, ២០១២,២០១៦ និង ២០២១)។
- Ronaldo ជា កីឡាករទីមួយដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ EURO បានប្រាំដង (២០០៤, ២០០៨, ២០១២,២០១៦ និង ២០២១)។
- Ronaldo ជា កីឡាករដែលអាចស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ EURO ពោល គឺ ចំនួន១១គ្រាប់។
- Ronaldo ជា កីឡាករព័រទុយហ្កាល់ដែលមានវ័យចំណាស់ជាងគេ (៣៦ឆ្នាំ១៣០ថ្ងៃ) ដែលបានស៊ុតបញ្ចូលទីក្នុងពានរង្វាន់ផ្លូវការណ៍៕
ប្រភព៖ goal