កុំចោទតែប្តី បើខ្លួនឯងជាស្រី ធ្វើរឿងបែបនេះ ជាអ្នកទេ ដែលបំផ្លាញ ជីវិតរៀបការ

//s9.kh1.co/2f/2f822212dfdb89f8c789cf7301d5a6bf086e6f84.jpg
យល់ដឹង

 ២១-កក្កដា-២០២៣ ១២ល្ងាច · មួយឆ្នាំមុន

ក្នុងនាមជាប្រពន្ធ មនុស្សស្រីគួរតែកុំបណ្តោយឱ្យខ្លួនឯង មានទម្លាប់អាក្រក់ទាំងអស់នេះឱ្យសោះ ព្រោះវាអាចនឹងធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នក ងាយនឹងបែកបាក់។

យល់ដឹង៖ ដើម្បីចង់បានជីវិតអាពាហ៍ពាហ៍មួយ ដែលមានសុភមង្គល និងមិនងាយបែកបាក់គ្នានោះ មនុស្សពីរនាក់ដែលនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ គឺត្រូវតែព្យាយាមសម្របតាមគ្នា ទៅវិញទៅមក ម្យ៉ាងវិញ មុននឹងធ្វើអ្វីមួយ គួរតែមានការគិតដល់ចិត្តគ្នា ទៅវិញទៅមក ទើបជីវិតអាពាហ៍ពិពាហ៍មួយនោះ មិនងាយបែកបាក់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ចំពោះមនុស្សស្រីដែលក្នុងនាមជាប្រពន្ធ អ្នកគួរតែកុំបណ្តោយឱ្យខ្លួនឯង មានទម្លាប់អាក្រក់ៗ នៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកឱ្យសោះ ព្រោះទម្លាប់អាក្រក់ទាំងអស់នោះ វាអាចនឹងបំផ្លាញជីវិតអាពាហ៍ពិពាហ៍រវាងអ្នក និងប្តីរអ្នក បានយ៉ាងងាយ។

ទម្លាប់អាក្រក់៣យ៉ាងរបស់មនុស្សស្រី ដែលអាចបំផ្លាញជីវិតអាពាហ៍ពិពាហ៍បានយ៉ាងងាយ៖

១. នៅពេលមានជម្លោះ ចូលចិត្តរំលឹករឿងរ៉ាវចាស់ៗ

រូបតំណាង
រូបតំណាង

ការឈ្លោះប្រកែកគ្នា រវាងប្តីនិងប្រពន្ធ គឺជៀសមិនផុតឡើយ មិនថាមនុស្សពីរនាក់ ស្រលាញ់គ្នាខ្លាំងប៉ុណ្ណាទេ នៅពេលដែលពួកគេរួមរស់នៅជាមួយគ្នា វាពិតជាពិបាកខ្លាំងណាស់ ក្នុងការជៀសវាងពីការដែលមានជម្លោះរវាងគ្នា ហេតុនេះហើយ នៅពេលដែលមានការឈ្លោះប្រកែកគ្នា មនុស្សស្រីក្នុងនាមជាប្រពន្ធ អ្នកគួរតែកុំមានទម្លាប់ រំលឹករឿងរ៉ាវចាស់ៗ ឬកំហុសចាស់ៗ យកមកនិយាយឱ្យសោះ ព្រោះការរំលឹកទាំងអស់នោះ វានឹងធ្វើឱ្យប្តីរបស់អ្នក មានការអាក់អន់ចិត្ត និងមិនសប្បាយចិត្តជាខ្លាំង ហើយវាក៏ជាអ្វី ដែលធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍ មានការរង្គោះរង្គើ។

២. ប្រាប់បញ្ហាគ្រប់យ៉ាង ដល់ឪពុកម្តាយ និងមិត្តភក្តិ

រូបតំណាង
រូបតំណាង

នៅពេលដែលមនុស្សពីរនាក់ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ មានបញ្ហារវាងគ្នានឹងគ្នានោះ ការលើកយកបញ្ហារវាងអ្នក និងប្តីអ្នក យកទៅប្រាប់ឪពុកម្តាយ និងមិត្តភក្តិរបស់អ្នកនោះ គឺវាមិនត្រឹមតែមិនបានជួយ ឱ្យបញ្ហាទាំងនោះ បានដោះស្រាយទេ តែបើប្តីរបស់អ្នកបានដឹង វានឹងធ្វើឱ្យប្តីរបស់អ្នក មិនពេញចិត្តជាខ្លាំង ដែលបានឃើញពី ចរិតកូនក្មេងបែបនេះរបស់អ្នក ហើយជីវិតអាពាហ៍ពិពាហ៍របស់អ្នក និងប្តីអ្នក វាក៏នឹងត្រូវមានបញ្ហារវាងគ្នានឹងគ្នា បន្ថែមទៀតផង។

៣. តែងតែប្រើពាក្យសុំទោស 

រូបតំណាង
រូបតំណាង

មនុស្សស្រី នៅពេលដែលមានការឈ្លោះប្រកែកគ្នា ភាគច្រើនចូលចិត្តបញ្ចេញកំហឹង និងតែងតែចង់យកឈ្នះ ប្តីរបស់ខ្លួន ដោយមិនបានគិតថា ការដែលចង់យកឈ្នះ ដោយនិយាយអ្វី មិនចេះគិតនោះ វាបានធ្វើឱ្យប្តីរបស់គេ ទទួលរងការឈឺចាប់ជាខ្លាំង លើសពីនេះ មនុស្សស្រីក៏មិនអាចប្រើពាក្យថាសុំទោស បានគ្រប់ពេល ដើម្បីយកមកលុបលាង នូវពាក្យសម្តី ទាំងអស់នោះបានដែរ។

ម្យ៉ាងវិញ វាអាចនឹងធ្វើឱ្យប្តីរបស់អ្នក ចាប់ផ្តើមមានការធុញទ្រាន់ នៅក្នុងជីវិតអាពាហ៍ពិពាហ៍រវាងអ្នកនិងគេ ហើយវាជាហេតុ ដែលធ្វើឱ្យជីវិតអាពាហ៍ពាហ៍របស់អ្នក ងាយនឹងបែកបាក់គ្នាខ្លាំងណាស់ ដូច្នេះហើយ ជំនួសឱ្យពាក្យសុំទោស មនុស្សស្រីគួរតែធ្វើអ្វីមួយ គិតដល់ចិត្តប្តីរបស់អ្នកផង៕

ប្រភព phunutoday.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T