ពន្ធដាររម្លឹក នឹងបញ្ចប់ប្រមូលពន្ធដីធ្លីមិនប្រើប្រាស់ និងការបង់ពន្ធអចលនទ្រព្យ រយៈពេល ៣ខែទៀត

//s9.kh1.co/0d/0dffc76c4c6798d88edc1a302e68d7112348874b.jpg
Khmerhome

 ០៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង រម្លឹក ពីការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនប្រើប្រាស់ សម្រាប់ឆ្នាំ២០២១ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។

https://s9.kh1.co/__image/w=650,h=433,q=100/63/632fbb82c87608bc7630ffc68f08f6395438799f.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង រម្លឹក ពីការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនប្រើប្រាស់ សម្រាប់ឆ្នាំ២០២១ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។

នៅក្នុងសេចក្ដីជូនដំណឹង ដែលបានចុះកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ «រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចវប្រកាសបង់ពន្ធនៅឡើយទេ»។

អគ្គនាយកដ្ឋានពន្ធដារ បានបន្តថា ដូច្នេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២១នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងជៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលធ្វើឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរម្លឹក ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធ រួសរាន់មកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ធ្ងន់ៗថា «ចំពោះករណី ការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធឱ្យទាន់ពេលវេលាកំណត់ខាងលើទេ ម្ចាស់អចលនទ្រព្យ នឹងត្រូវទទួលរងនូវទោសទណ្ឌ ទៅតាមច្បាប់ជាធរមាន»។

បើតាម អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមថា ការដាក់លិខិតនេះ ចំពោះម្ចាស់អចលនទ្រព្យ ដែលមានអចលនទ្រព្យនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តទាំងអស់ ដែលធ្វើទៅតាម​អនុលោមប្រកាសលេខ៤៩៣ សហវ. ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្ដីពីការប្រមូលពន្ធលើអចលនទ្រព្យ និងប្រកាសលេខ២២៤ ប្រក. សហវ. ពដ​ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៩៦ ស្ដីពីការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនប្រើប្រាស់ សម្រាប់ឆ្នាំ២០២១៕

ដោយ៖​ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T