ក្នុងសិលាចារឹកមួយ បានចារថា «បើមានជនណា ហ៊ានបំពាន នឹងជួបក្ដីវិនាស» ដែលគេជឿថាជាប់ពាក់ព័ន្ធ ករណីទាំងពីរនេះ

//s9.kh1.co/2a/2af4ebae1fbcfaf94df38dc135f5c37ed653e9cf.png
សង្គម

 ០៦-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងសិលាចារឹកដែលដូនតាខ្មែរយើងជំនាន់មុនបានចារ្យជាប់នឹងផ្ទាំងសិលា ក៏មានទម្រង់ជាបណ្ដាសារផងដែរ ជាពិសេសបណ្ដាសារ១ក្នុងចំណោមទាំងអស់ បានចារ្យថា​ ជនណាដែលហ៊ានឈ្លានពានវប្បធម៌របស់ខ្មែរនឹងត្រូវបណ្ដាសារឲ្យជួបក្តីវនាសអន្តរាយ។

ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវដែលថៃបានកសាងប្រាសាទមួយដែលដូចទៅនឹងប្រាសាទអង្គរវត្តរបស់កម្ពុជានៅលើទឹកដីរបស់គេ ដែលធ្វើឲ្យប្រជាជនខ្មែរមានប្រតិកម្មជាខ្លាំង។ លើសពីនោះកាលពីម្សិលមិញមានការផ្ទុះរោងចក្រគីមីមួយនៅប្រទេសថៃដែលធ្វើឲ្យរងផលប៉ះពាល់ជាខ្លាំង ដល់ប្រជាជនថៃដែលរស់នៅក្បែរនោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រាសាទថៃដែលបានចម្លងពីអង្គរវត្ត
ប្រាសាទថៃដែលបានចម្លងពីអង្គរវត្ត
ហេតុការណ៍ឆេះរោងចក្រគីមីនៅប្រទេសថៃ
ហេតុការណ៍ឆេះរោងចក្រគីមីនៅប្រទេសថៃ

បើយោងតាម ជំនឿ របស់ប្រជាជនខ្មែរ បានសន្និដ្ឋានថា មូលហេតុដែលថៃទទួលរងគ្រោះបែបនេះ វាអាចទាក់ទងទៅនឹងជំនឿរបស់ខ្មែរ គឺបណ្ដាលមកពីការកសាងប្រាសាទដែលលួចចម្លងពីអង្គរវត្តខ្មែរ។ ហើយមាន ជំនឿ ថា វាជាបណ្ដាសារ របស់ដូនតាខ្មែរដែលបានចារនៅលើ ផ្ទាំងសិលា ក្នុងប្រាសាទបុរាណ​ ថា បើមានជនណាហ៊ានបំពានដល់វប្បធម៌ខ្មែរនោះ ពួកគេនឹងត្រូវបណ្ដាសារទទួលរងក្ដីវិនាសហិនហោចជាមិនខាន។ នេះបើតាមគណនីហ្វេសប៊ុកមួយបានបង្ហោះថា ៖ 

ខ្ញុំធ្លាប់បាន ឮគេនិយាយថា ក្នុងសិលាចារឹក មានបណ្ដាសារមួយបានសរសេរថា ជនណាលួចចម្លង សូមឲ្យជួបតែក្ដីវិនាស នេះគឺជារូបភាពមួយចំនួនភ្លើងឆេះនៅឯប្រទេសថៃ ដែលឆេះយ៉ាងខ្លាំងជាច្រើនម៉ោង ប្រជាជនកម្ពុជាមិនពេញចិត្តទង្វើលួចចម្លងប្រាសាទអង្គរវត្តរបស់ប្រទេសថៃដែលលួចចម្លងប្រាសាទអង្គរវត្តពីកម្ពុជានោះទេ

ឌី សុវណ្
គណនីឈ្មោះ លឹម ហាក់ឡេង
គណនីឈ្មោះ លឹម ហាក់ឡេង
រូបភាពបានមកពីអ្នកចូលខមិន
រូបភាពបានមកពីអ្នកចូលខមិន

ជាក់ស្ដែងវាគឺជា ជំនឿ មួយរបស់ប្រជាជនខ្មែរតាំងពីបុរាណកាលមកដែលដូនតាយើងជំនាន់មុនមាន ជំនឿ ដ៏មុតមាំ ហើយបានថែរក្សាវប្បធម៌មួយនេះមកដល់បច្ចុប្បន្ន។ ចំណែកឯប្រាសាទអង្គរវត្តគឺជាបេះដូងនៃប្រទេសកម្ពុជាដែលបុព្វបុរសខិតខំកសាងទុកជាកេរ្តិ៍តំណែលឲ្យកូនចៅខ្មែរជំនាន់ក្រោយ និង ខិតខំថែរក្សាការពារទុកជាច្រើនជំនាន់មិនឲ្យជនជាតិណាមកឈ្លានពានដណ្ដើមបានឡើយ៕

ប្រភព៖ លឹម ហាក់ឡេង

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T