សម្រស់ដ៏ស្អាត និងទេសភាពដ៏ទាក់ទាញរបស់ ប្រាសាទអង្គរវត្ត តែងដក់ជាប់ ក្នុងបេះដូងខ្មែរមិនអាចបំភ្លេចបាន!

//s9.kh1.co/dd/ddc69fa74555237ca4b183d594f34e90416ad3dc.jpg
យុវវ័យ

 ០៧-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

តោះមកទស្សនារូបភាព ជាមួយសម្រស់ដ៏ស្រស់ស្អាត ដែលបង្ហាញពីភាពទាក់ទាញរកជាតិសាសន៍ឯណាមកប្រៀបផ្ទឹមពុំបានឡើយ របស់ប្រាសាទអង្គរវត្ត តែងដក់ជាប់បេះដូងជនរួមជាតិខ្មែរមិនអាចបំភ្លេចបាន!

កម្សាន្ត ៖ ដូនតាខ្មែរយើងបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ អក្សរ ភាសា ទំនៀមទម្លាប់ប្រពៃណីជាច្រើនរាប់មិនអស់ ជាពិសេសសំណង់ស្ថាបត្យកម្មដ៏មហស្ចារ្យរបស់ខ្មែរដែលផុសឡើង នៅលើទឹកដីនៃខេត្តសៀមរាប គឺប្រសាទអង្គរវត្តនេះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើនិយាយដល់ប្រាសាទអង្គរវត្ត ឬយើងហៅថាអង្គរតូច ពេលណាគឺប្រជាជនខ្មែរគ្រប់រូបតែងតែស្ងប់ស្ងែងក្នុងចិត្ត មានមោទនភាពយ៉ាងខ្លាំង ចំពោះសំណង់ស្ថាបត្យកម្មដ៏មហាអស្ចារ្យរបស់ដូនតាខ្មែរ ដែលបង្ហាញឡើងនូវកេរមរតក វប្បធម៌ដ៏ថ្កើងថ្កាន ជាមួយអាយុកាលដ៏យូរលង់ណាស់មកហើយ និងនៅតែរក្សារូបរាងទាក់ទាញ​​ប្រៀបដូចជាទេពនិម្មិតយ៉ាងដូច្នោះដែរ។

ទន្ទឹមនឹងសោភណ្ឌភាព ក៏ដូចជាទេសភាពដ៏ស្រស់ត្រកាលរបស់ប្រាសាទអង្គរវត្ត យើងពិតជាទទួលស្គាល់មិនអាចប្រកែកបានថា សម្រស់របស់ប្រាសាទនេះគឺទាក់ទាញខ្លាំងយ៉ាងណា ទោះបីយើងមើលពីជ្រុងខាងណា ក៏នៅតែឃើញស្អាត ដែលលេចចេញនូវសម្រស់ដ៏ហាអស្ចារ្យពិតៗ អាចនិយាយបានថា គឺមានតែមួយលើលោក ល្អហួសរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។

ក្រៅពីភាពទាក់ទាញជាមួយភាពលេចធ្លោរបស់សំណង់ប្រាសាទនេះហើយ ទីនោះក៏ជាកន្លែងដែលពោរពេញទៅដោយបរិយាកាសបរិសុទ្ធ វាលស្មៅពណ៌បៃតងខ្ចីធំល្វឹងល្វើយ ដើមឈើធំៗដែលផ្ដល់នូម្លប់ត្រជាក់ត្រឈឹងត្រឈៃនៅព័ន្ធជុំវិញ មានស្រះទឹកថ្លាយង់ ព្រមជាមួយសម្លេងសត្វយំបង្កើតជាតន្ត្រីកំដរអារម្មណ៍ទៀត រឹតតែធ្វើឲ្យអ្នកទេសចរមិនចង់ឈានជើងចេញពីអង្គរវត្តឡើយ។

យ៉ាងណាមិញ មិនថានាពេលរដូវវស្សា រដូវប្រាំង ពេលធ្លាក់ ក្រោយភ្លៀងធ្លាក់ ពេលថ្ងៃលិច ថ្ងៃរះ សោភណ្ឌភាពរបស់ប្រាង្គប្រាសាទនេះ មើលទៅក៏នៅតែស្អាត ល្អ ក្នុងកែវភ្នែកអ្នកទស្សនាគ្រប់ពេលវេលា មើលយ៉ាងណាក៏នៅតែល្អឥតខ្ចោះដដែល៕

សូមទស្សនារូបភាពខាងក្រោម ៖

ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
ទេសភាពនៅ ប្រាសាទអង្គរវត្ត
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T