បើមានសញ្ញា ៧យ៉ាងនេះ បានន័យថាគាត់គិតចង់រៀបការជាមួយអ្នកហើយ

//s9.kh1.co/0c/0c3b0a74303ebad80d922af7155cfa3dad1c3b6e.jpg
យុវវ័យ

 ២៤-ឧសភា-២០២៤ ៤ល្ងាច · ៦ ខែមុន

ស្វែងយល់ពីចំណុចទាំងនេះ ដើម្បីដឹងថា តើមិត្តប្រុសរបស់អ្នក គិតដល់ការរៀបការជាមួយអ្នកឬអត់?

ការត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍ គឺជាជំហានដ៏ធំមួយ នៅក្នុងជិវិតរបស់យើងម្នាក់ៗ ហើយការរកមើលថា តើមនុស្សដែលយើងកំពុងមានចិត្ត គេគិតដូចយើងឬអត់ ក៏ជារឿងដែលសំខាន់។ ខាងក្រោមនេះ វាដូចជាការស្វែងរកតម្រុយតូចៗ ដែលបង្ហាញថាដៃគូរបស់អ្នក មិនមែនគ្រាន់តែស្រលាញ់អ្នកមួយពេលៗនោះទេ ប៉ុន្តែកំពុងគិតអំពីអនាគតដ៏វែងឆ្ងាយ និងសប្បាយរីករាយជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្វែងយល់ពីចំណុចទាំងនេះ ដើម្បីដឹងថា តើមិត្តប្រុសរបស់អ្នក គិតដល់ការរៀបការជាមួយអ្នកឬអត់?

១. គាត់ពិភាក្សាជាមួយអ្នក អំពីអនាគត

ពេល​បុរស​ម្នាក់​ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចំណាយ​ជីវិត​ជាមួយ​អ្នក គាត់​នឹង​មិន​ខ្មាស​អៀន​ក្នុង​ការ​ពិភាក្សា​អំពី​អនាគតជាមួយអ្នក​ឡើយ។ ប្រសិនបើគាត់និយាយឃ្លា ដូចជា "អនាគតរបស់យើង" ឬ "នៅពេលយើងចាស់" ចូលទៅក្នុងការសន្ទនា នោះគឺជាសញ្ញាច្បាស់ណាស់ថា គាត់មិនគ្រាន់តែរីករាយនឹងបច្ចុប្បន្នទេ ប៉ុន្តែគាត់មើលឃើញផ្លូវដ៏វែងឆ្ងាយ និងរីករាយនៅខាងមុខ ជាមួយអ្នក។

២. គាត់ណែនាំអ្នក ឱ្យស្គាល់មនុស្សសំខាន់ៗក្នុងជីវិតរបស់គាត់

ការជួបក្រុមគ្រួសារ គឺដូចជាការទទួលបានសំបុត្រផ្តាច់មុខ VIP ដើម្បីចូលទៅក្នុងបេះដូងរបស់គាត់អញ្ចឹង។ ប្រសិនបើគាត់ជាអ្នកផ្ដើមគំនិត ណែនាំអ្នកឱ្យស្គាល់ឪពុកម្តាយ បងប្អូនរបស់គាត់ ឬសូម្បីតែសត្វចិញ្ចឹមដែលគាត់ចូលចិត្ត វាគឺសញ្ញាសំខាន់ ដែលគាត់ស្រមៃថាចង់មានទំនាក់ទំនងយូរអង្វែងជាមួយអ្នក។ គ្រួសារ​គឺ​ជា​រឿង​ធំ ហើយ​ការ​ចែក​រំលែក​អ្នក ​ជាមួយ​គ្រួសាររបស់គាត់ គឺ​ជា​របៀប​ដែល​គាត់​និយាយ​ដោយប្រើកាយវិការ ក្នុងន័យថា "អ្នក​ជា​ផ្នែក​សំខាន់​មួយ ​នៃ​ជីវិត​របស់​ខ្ញុំ"។

៣. គាត់ចាប់អារម្មណ៍លើជីវិតរបស់អ្នក

បុរស​ម្នាក់​ដែល​គិត​រហូត​ចង់​ដឹង​គ្រប់​យ៉ាង​លម្អិត ​នៃ​ជីវិត​របស់​អ្នក តាំងពីរឿងកុមារភាពរបស់អ្នក រហូតដល់ក្តីសុបិន និងសេចក្តីប្រាថ្នារបស់អ្នក ហើយបើសិនគាត់ ពិតជាចាប់អារម្មណ៍លើវាមែននោះ គឺជាសញ្ញាល្អហើយ។ បើគាត់ចងចាំរឿងតូចតាច ដូចជាសៀវភៅដែលអ្នកចូលចិត្ត ឬភាពយន្តដែលអ្នកចង់មើល នេះវាមិនមែនគ្រាន់តែជាជំនាញចងចាំលេងៗនោះទេ វាគឺជាវិធីរបស់គាត់ ក្នុងការបង្ហាញថា សុភមង្គលរបស់អ្នក មានសារៈសំខាន់ចំពោះគាត់។

៤. គាត់រួមបញ្ចូលអ្នក នៅក្នុងការសម្រេចចិត្តសំខាន់ៗក្នុងជីវិតគាត់

នៅពេលដែលបុរសម្នាក់ រួមបញ្ចូលអ្នកនៅក្នុងការសម្រេចចិត្តសំខាន់ៗ វាដូចជាគាត់កំពុងចាក់គ្រឹះសម្រាប់ជីវិតរួមគ្នាមួយ។ មិនថាវាជាការផ្លាស់ប្តូរអាជីព ការជ្រើសរើសលំនៅដ្ឋាន ឬសូម្បីតែការសម្រេចចិត្ត អំពីសត្វចិញ្ចឹម ប្រសិនបើគាត់ឱ្យតម្លៃទៅលើការួមបញ្ចូលអ្នក និងសួរនាំពីគំនិតរបស់អ្នកយ៉ាងសកម្មនោះ គឺបានន័យថាគាត់ មិនគិតត្រឹមតែរយៈពេលខ្លីនោះទេ។ គាត់មើលឃើញថា អ្នកជាដៃគូសម្រាប់ដំណើរដ៏វែងឆ្ងាយ។

៥. គាត់ផ្តល់អាទិភាពដល់សុភមង្គលរបស់អ្នក

នៅពេលដែលបុរសម្នាក់ ត្រៀមខ្លួនរួចរាល់ ក្នុងការយកអ្នក ឲ្យក្លាយជាអាទិភាពរបស់គាត់។ មិនថាវាជាការរៀបចំការ Date ការ Surprise ដោយអំនោយ ឬក៏អ្វីនោះទេ គឺបានន័យថា គាត់តែងតែខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យអ្នកសប្បាយចិត្ត។ 

៦. គាត់និយាយដោយបើកចំហអំពីរឿងលុយកាក់

បញ្ហាលុយ អាចជាប្រធានបទដ៏ពិបាក ប៉ុន្តែប្រសិនបើគាត់បើកចំហ និងមានតម្លាភាព អំពីស្ថានភាពហិរញ្ញវត្ថុរបស់គាត់ ហើយពិភាក្សាដោយស្ម័គ្រចិត្ត អំពីគោលដៅហិរញ្ញវត្ថុរួមគ្នា នោះគឺជាសញ្ញានៃភាពជឿជាក់ និងការប្តេជ្ញាចិត្តរយៈពេលវែង។ ការរៀបចំផែនការអនាគតរួមគ្នា ពាក់ព័ន្ធនឹងការពិភាក្សាអំពីបញ្ហាលុយកាក់ ឆន្ទៈរបស់គាត់ក្នុងការនិយាយប្រធានបទនេះជាមួយអ្នក បង្ហាញពីបំណងប្រាថ្នាសម្រាប់ជីវិតរួមគ្នា និងស្ថិរភាព។

៧. គាត់គោរព និងគាំទ្រគោលដៅរបស់អ្នក

បុរសម្នាក់ដែលត្រៀមខ្លួនរួចជាស្រេច សម្រាប់ជីវិតអាពាហ៍ពិពាហ៍ មិនត្រឹមតែលើកទឹកចិត្តដល់ក្តីសុបិន្តរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងគាំទ្រអ្នក យ៉ាងសកម្មទៀតផង។ មិន​ថា​វា​ជា​មហិច្ឆតា​អាជីព​របស់​អ្នក គោលដៅ​ផ្ទាល់​ខ្លួន ឬ​ក្តី​ប្រាថ្នា​ពេញ​មួយ​ជីវិត គាត់នឹង​នៅ​ក្បែរ​អ្នក ចាំគាំទ្រអ្នក។ ជំនឿរបស់គាត់ មានទៅលើសមិទ្ធិផលរបស់អ្នក ហើយការប្តេជ្ញាចិត្តរបស់គាត់ ក្នុងការក្លាយជាអ្នកលើកទឹកចិត្តដ៏ធំបំផុតរបស់អ្នក ឆ្លុះបញ្ចាំងពីបំណងប្រាថ្នា ចង់ក្លាយជាផ្នែកមួយនៃដំណើររបស់អ្នក សម្រាប់រយៈពេលយូរ៕

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T