កូរ៉េខាងត្បូង ៖ នៅថ្ងៃទី១៣ ខែ កក្កដា ម៉ោងប្រហែល ៣ និង ៣០នាទីព្រឹកមិញនេះ វីដេអូចម្រៀងទោលបទ On the Ground របស់ស្រីស្អាត Rosé សមាជិកក្រុម BLACKPINK ទទួលបានសមិទ្ធផលសំខាន់ថ្មីបន្ថែមទៀត ដោយមានចំនួនអ្នកចូលទស្សនាច្រើនឈានដល់ ២០០ លានដងលឿនបំផុតលើ YouTube។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា Music Video មួយបទនេះ បានចេញផ្សាយកាលពីថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ២រសៀល មានន័យថាបទចម្រៀង On the Ground បានចំណាយពេលប្រហែលជា ៤ខែ និង ១៣ម៉ោងប៉ុណ្ណោះ ដើម្បីឈានដល់ចំណុចសំខាន់ថ្មីនេះ។
តាមរយៈកំណត់ត្រារបស់វីដេអូចម្រៀងខាងលើនេះ បានធ្វើឲ្យ Rosé ក្លាយជាតារាចម្រៀងកូរ៉េទោលស្រី ដែលមាន មាន MV ទោលរកបានអ្នកចូលមើលច្រើនបំផុតលើសពី ២០០ លានដងលើ YouTube សម្រាប់ចម្រៀងដែលចេញផ្សាយក្នុងឆ្នាំ ២០២១៕
សូមអបអរ Rosé ចំពោះកំណត់ត្រាថ្មីនេះ!
ប្រភព ៖ Soompi