កម្ពុជា៖ ថ្មីៗនេះមហាជនកំពុងមានការចាប់អារម្មណ៍ខ្លាំងជាមួយការថ្វាយបង្គំគ្រូរបស់កីឡាករ អេលីត សាន់ តាមរបៀប (សត្វម្ករសម្តែងរិទ្ធ) នៅក្នុងការប្រកួតកម្មវិធីប្រដាល់គុនខ្មែរខារ៉ាបាវដណ្តើមប្រាក់លាន រវាងកីឡាករ អេលីត សាន់ ជាមួយនឹង កីឡាករ សូត្រ វាសនា, ខណៈនៅក្នុងការប្រកួតនោះកីឡាករទាំងពីរបានទទួលលទ្ធផលត្រឹមស្មើគ្នាតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្បាច់ម្ករសម្តែងរិទ្ធនេះគឺជាក្បាច់ថ្វាយបង្គំគ្រូរបស់ខ្មែរមួយដែលមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែអ្នកប្រដាល់របស់យើងហាក់ពុំសូវយកក្បាច់នេះមកប្រើទេ ដែលជាហេតុធ្វើឱ្យយើងរាល់គ្នាពុំសូវបានដឹងប៉ុន្មានឡើយ, ប៉ុន្តែថ្មីៗនេះ អេលីត សាន់ ដែលត្រូវជាកូនសិស្សរបស់លោកគ្រូ ស៊ន អេលីត បានយកក្បាច់នេះមកប្រើសម្រាប់ការថ្វាយបង្គំគ្រូរបស់ខ្លួន ហើយក្នុងនោះបានធ្វើឱ្យអ្នកតាមដានវិស័យកីឡាប្រដាល់គុនខ្មែរពិតជាមានការចាប់អារម្មណ៍ខ្លាំងមែនទែន។
ទាក់ទងនឹងក្បាច់ដែលបានលើកឡើងខាងលើ លោក ស៊ន អេលីត ក៏បានបង្ហាញពីប្រវត្តិនៃក្បាច់ថ្វាយបង្គំគ្រូមួយនេះនៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា៖
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ FB: Sorn Elit Kun Khmer