កាន់តែវែងឆ្ងាយ យាយគ្រវីសក់ ស្រាប់តែនិយាយបែបនេះ ក្រោយគេប្រៀបធៀបសម្រស់ជាមួយ​ Fan bingbing

//s9.kh1.co/7d/7d861ba3331f8dae090b860ecba886f128061730.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីកែកុនមុខមាត់រហូតដល់ទៅ ៣ ដង សម្រស់ តារា Net Idol Sitang ហៅ យាយគ្រវីសក់ ស្រាប់តែត្រូវបានគេយកទៅប្រៀបធៀបជាមួយនឹង Fan Bingbing ដែលធ្វើឲ្យតារារូបនេះ ត្រូវចេញមកនិយាយបែបនេះភ្លាមៗតែម្ដង

ថៃ៖ ក្រោយពីទៅធ្វើការកែសម្ផស្សរហូតដល់ទៅ ៣ ដង រួចមក បណ្ដាអ្នកគាំទ្រជាច្រើននៅតែយកចិត្តទុកដាក់ និងតាមដានទៅលើព័ត៌មាន របស់តារា Net Idol ដ៏ល្បី Sitang ហៅ យាយគ្រវីសក់ ជាបន្តបន្ទាប់ក៏ដូចជាចង់ឃើញពីភាពផ្លាស់ប្ដូរសម្រស់របស់តារារូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែមានរឿងដ៏គួរឲ្យចាប់អារម្មណ៍ ខណៈដែល Sitang បានចែករំលែងព័ត៌មានមួយនៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយនៅក្នុងនោះ រូបសម្រស់របស់តារា Net Idol រូបនេះ ត្រូវបានគេយកទៅប្រៀបធៀបជាមួយនឹង តារាស្រីចិនដ៏ល្បីល្បាញ Fan Bingbing ថែមទៀតផង។ 

ប៉ុន្តែបន្ទាប់ពីបានឃើញបែបនេះ Sitang ក៏បានបង្ហោះសារ ជាមួយនឹងចំណងជើងយ៉ាងខ្លីថា៖

គឺជា Fan Binbing ដូចគ្នាមិនបានទេ

Sitang

តែទៅជាយ៉ាងណា បើនិយាយពីសម្រស់របស់ Sitang ក្រោយពីកែកុនរួចរាល់នោះ អាចនិយាយបានថា ពិតជាបានបង្កភាពភ្ញាក់ផ្អើល និងទទួលបានការចូលចិត្តពីអ្នកគាំទ្រជាច្រើន ជាមួយនឹងសម្រស់ដ៏ល្អប្រសើជាងមុន ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Sitang
Sitang
Sitang
Sitang
Sitang
Sitang
Sitang
Sitang
រូបភាព ដែលបានប្រៀបធៀប Sitang ជាមួយនឹង Fan Bingbing
រូបភាព ដែលបានប្រៀបធៀប Sitang ជាមួយនឹង Fan Bingbing
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T