រាជធានីភ្នំពេញ៖ បងប្អូនមួយចំនួនដែលធ្លាប់បានទៅម្តុំសួន ក្រោមស្ពាន៧មករា ប្រាកដជាបានឃើញ និង ភ្លក់នូវស្នាដៃរបស់ អ៊ំស្រីដែលជាអតីតមន្ត្រីនគរបាល ដែលគាត់ក្រោយពីចូលនិវត្តន៍ អ៊ំស្រី បានប្រកបរបរចិញ្ចឹមជីវិតមួយទៀត គឺលក់ប្រហិតចៀន សាច់គោអាំង ស្លាប់មាន់។ល។ អ៊ំស្រីមានឈ្មោះថា ជឹម ស៊ីម បច្ចុប្បន្ននេះ អ៊ំស្រី លក់ប្រហិត សាច់គោអាំង ស្លាបមាន់ នៅម្តុំស្ពាន៧មករា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ អ៊ំស្រី បានធ្វើរឿងមួយដែលធ្វើឱ្យអ្នកប្រើបណ្តាញសង្គម ត្រេកអរភ្ញាក់ផ្អើលនិងរំភើបជាខ្លាំង ដោយសារតែអ៊ំស្រី បានចៀនប្រហិតឱ្យឪពុកនិងកូនស្រីទាំងពីរ ដែលជិះកង់ពីស្រុកមកភ្នំពេញ ទាំងគ្មានលុយមួយកាក់មួយសេននោះទេ តែដោយសារឃើញអាណិត អ៊ំស្រី ជឹម ស៊ីម បានចៀនប្រហិតជូនដល់ឪពុកនិងកូនស្រី ដោយមិនយកប្រាក់ឡើយ ហើយថែមទាំងផ្តាំថា ប្រសិនបើឪពុកនិងកូនស្រី ចង់ញ៉ាំប្រហិតរបស់អ៊ំស្រីទៀត អាចមករកកូនគាត់បាន គាត់ចៀនប្រហិតញ៉ាំដោយមិនគិតលុយនោះទេ។
បើតាមគណនីហ្វេសប៊ុករបស់អ៊ំស្រីស៊ីម ជឹម បានសរសេររៀបរាប់ដូច្នេះថា៖
គ្រាន់តែរាំងភ្លៀងបានបន្តិច មានពូម្នាក់នឹងកូនស្រីម្នាក់គាត់បានជិះកង់មកឈប់មុនរទះប្រហិតខ្ញុំ ហើយគាត់សួរប្រហិត១ចង្កាក់ប៉ុន្មាន ខ្ញុំក៏ប្រាប់គាត់ថា ១ចង្កាក់១០០០រៀល ណាពូហើយគាត់សួរថា២០០០រៀល បានប៉ុន្មានចង្កាក់ ខ្ញុំក៏ប្រាប់គាត់ថា២០០០រៀល បាន២ចង្កាក់ណាពូ ខ្ញុំក៏បានសួរគាត់ថា ជិះកង់មកពីទាំងភ្លៀងជាមួយកូន គាត់ក៏ប្រាប់ថា ទើបតែមកស្រុក ខ្ញុំក៏សួរវិញថា កុំប្រាប់ណា ថាពូជាមួយកូន ជិះកង់ទាំង២នាក់មកពីស្រុកមកភ្នំពេញ គាត់ក៏ឆ្លើយថាបាទ គាត់ថាគ្មានលុយលុយទេណាក្មួយ ចង់ជិះឡានមកដែល ពេលដែលលឺពាក្យនេះ ខ្ញុំក៏បានរើសប្រហិត៣ចង្កាក់ទៀតចៀនអោយគាត់ ខ្ញុំក៏ប្រហិតដែលចៀនឆ្អិនប្រគល់អោយគាត់ គាត់ប្រគល់លុយអោយខ្ញុំ ខ្ញុំក៏ប្រាប់គាត់វិញថា ទុកលុយនឹងវិញចុះណាពូថ្ងៃក្រោយបើពូចង់ញាំប្រហិតទៀតអាចមករកខ្ញុំទៀតបាន ខ្ញុំនឹងចៀនប្រហិតញាំទៀតដោយមិនគិតលុយ រួចហើយគាត់អរគុណខ្ញុំ រួចក៏ជិះកង់ទៅវិញកូន ថ្ងៃនេះទោះជាភ្លៀវលក់មិនដាច់មែន តែក៏សប្បាយចិត្ត ព្រោះបានធ្វើបុណ្យ៕
![https://s9.kh1.co/__image/w=320,h=320,q=100/fe/fe39dd614d53eee9959857e77e406aaa55ea188c.jpg](https://s9.kh1.co/__image/w=320,h=320,q=100/fe/fe39dd614d53eee9959857e77e406aaa55ea188c.jpg)
![អ៊ំស្រី ជឹម ស៊ីម](https://s9.kh1.co/__image/w=650,h=867,q=100/bf/bf09f7d4cdd79b69a17294164bffa33aa9de1043.jpg)
![អ៊ំស្រី ជឹម ស៊ីម](https://s9.kh1.co/__image/w=650,h=488,q=100/04/04bb3c4c9cf25e154c5a801ed59eda1dd9fa1b50.jpg)
![អ៊ំស្រី ជឹម ស៊ីម](https://s9.kh1.co/__image/w=650,h=867,q=100/1b/1bced60bdb1ea329445e9f3506a031397ee6d9a1.jpg)
![អ៊ំស្រី ជឹម ស៊ីម](https://s9.kh1.co/__image/w=650,h=867,q=100/13/137972da9307b8b441c7ddafd08b817bc5eb129d.jpg)
![អ៊ំស្រី ជឹម ស៊ីម](https://s9.kh1.co/__image/w=650,h=867,q=100/c0/c060df607d83d88529e6a035ebfbaa9924b00593.jpg)