កំពត ៖ ក្រោយរស់នៅ ជាពោះម៉ាយអស់ពេលច្រើនឆ្នាំហើយនោះ តារាប្រុស យ៉ែម សំអូន ហាក់មិនអើពើស្វែងរក អ្នកស្អំបេះដូងថ្មីម្នាក់ណាមួយឡើយ ខណៈពេល ការងារក៏កាន់តែមមាញឹក កូនប្រុសក៏កាន់តែធំដឹងក្តីឡើងហើយនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ទោះបីជា យ៉ែម សំអូន ជាលោកប៉ាក្តី តែប្រសិនបើ ក្រឡេកទៅមើលពី ទំនាក់ទំនងរបស់ខ្លួននិងកូនប្រុស ដែលនៅជាមួយខ្លួនសព្វថ្ងៃនេះ អ្នកទាំងពីរ ហាក់មាន សម្ព័ន្ធភាពល្អខ្លាំងណាស់ ដោយមានភាពផ្អែមល្អែម មិនខុសគ្នាពី ទំនាក់ទំនងម្តាយកូនប៉ុន្មានទេ។
អ្វីដែលធ្វើឲ្យ មហាជនភ្ញាក់ផ្អើលនោះ ក្រោយមិនសូវបញ្ចេញមុខលើកម្មវិធីទូរទស្សន៍ធំៗ ដូចមុន ធ្វើឲ្យអ្នកគាំទ្ររូបលោក មួយចំនួនគិតថា ប្រហែលជារូបលោក កំពុងរស់នៅក្នុងជីវភាពធម្មតាៗទៅហើយ តែផ្ទុយទៅវិញ ថ្មីៗនេះ ស្រាប់តែ តារាប្រុសរូបនេះ បើកបង្ហាញផ្ទះមួយខ្នង រួចរាល់៨០%ទិញទុក កូនប្រុសខ្លួន នៅឯខេត្តកំពត ធ្វើឲ្យមហាជន ចំហមាត់នឹកស្មានមិនដល់ តែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖