បែកធ្លាយបាត់! RM បង្ហើបឲ្យអ្នកគាំទ្រទូទាំងពិភពលោកដឹងខ្ទេចថា Jimin ធ្លាប់លួចអាហាររបស់ខ្លួន

//s9.kh1.co/f4/f4e3eea47f1cc9887cd6cba1bd962fd5b4701164.jpg
យុវវ័យ

 ១១-សីហា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

នោះបែកធ្លាយបាត់ហើយ! RM បានបង្ហើបប្រាប់ឲ្យអ្នកគាំទ្រទូទាំងពិភពលោក ឲ្យដឹងខ្ទេចគ្មានសល់ថា Jimin កាលពីមុនធ្លាប់មានប្រវត្តិលួចអាហាររបស់ខ្លួនទៀតផង

កូរ៉េខាងត្បូង ៖ ស្របនឹងឃ្លាថា «សូមកុំលួចអាហារសម្រន់ឆ្ងាញ់ៗ របស់ RM ឲ្យសោះ លុះត្រាតែអ្នកចង់ឲ្យមនុស្សរាប់លាននាក់ ស្វែងរកអំពីឧក្រិដ្ឋកម្មរបស់អ្នក» ក្នុងន័យនេះប្រហែលមានបំណងចង់ឲ្យអ្នកគាំទ្រនៅទូទាំងពិភពលោកបានដឹងអ្វីមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 RM
 RM

ស្របនឹងនេះដែរ កាលពីមុន នៅក្នុងការបង្ហោះមួយអ្នកគាំទ្រម្នាក់ ក៏បានសួរថា ៖

នៅក្នុងរូបថតបទ Anpanman នេះហេតុអ្វីបានជា RM មើលទៅដូចជាក្រៀមក្រំយ៉ាងនេះ?

អ្នកគាំទ្រ
រូបរបស់ RM ដែលអ្នកគាំទ្រនិយាយដល់
រូបរបស់ RM ដែលអ្នកគាំទ្រនិយាយដល់

មិនទុកឲ្យឆ្ងល់យូរ ក្រោយមក RM ក៏បានចូលមកឆ្លើយតបជាភាសាអង់គ្លេស ដោយបង្ហើបរឿងពិតមួយឲ្យហ្វេនៗដឹងថា ៖

គឺដោយសារតែ Jimin បានលួចនំ Daanpatbbang របស់ខ្ញុំ។

RM 
សារដែល RM បង្ហោះ
សារដែល RM បង្ហោះ

សូមបញ្ជាក់បន្តិចថា ចំពោះនំ Daanpatbbang នេះគឺជាប្រភេទនំប៉័ងមានសណ្តែកក្រហម ដែលជាអាហារសម្រន់ ដែលយើងអាចមើលមិនឃើញថា RM បានឲ្យទៅ Jimin ពេលកំពុងសម្ដែងបទ​ Anpanman តែក្រោយមកមិនយូរប៉ុន្មាន RM បានបង្ហោះរូបថតនំនេះ ជាមួយនឹងចំណងជើងដ៏គួរឲ្យអស់សំណើច។

នេះគឺជានំ Daanpatbbang ដែលខ្ញុំពិតជាចូលចិត្តវាខ្លាំងណាស់ តែ Jimin បានលួចវាហើយ។

RM 
នំដែល RM បង្ហោះ
នំដែល RM បង្ហោះ

បើតាមមតិរបស់ ARMY វិញ ពួកគេគិតថា Jimin ប្រហែលជាចោរប្រុសម្នាក់ ដែលមានមន្តស្នេហ៍គួរឲ្យស្រលាញ់បំផុតនៅក្នុងពិភពលោកយើងនេះ ហើយក៏ត្រូវបានលាតត្រដាងការពិតចេញពីមាត់របស់ RM ផ្ទាល់៕

Jimin
Jimin
RM និង Jimin
RM និង Jimin

ប្រភព ៖ Koreaboo       

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T