ទម្រាំបាន Debut មិនមែនងាយទេ! អនិច្ចាក្រុមថ្មី SOLIA បែរជាត្រូវបំបែកវិញ ក្រោយបង្ហាញមុខបាន ៥ថ្ងៃ

//s9.kh1.co/1b/1b7e92f01021e191315e184134f3493bd7a037e7.jpg
យុវវ័យ

 ២៤-សីហា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

ទម្រាំបាន Debut មិនមែនជារឿងស្រួលនោះទេងាយ ហ្វេនៗពិតជាសោកស្ដាយណាស់ចំពោះ Rookie Girl ក្រុម SOLIA បែរជាត្រូវបំបែកក្រុមវិញ ក្រោយបង្ហាញមុខជាផ្លូវការបានតែ ៥ថ្ងៃប៉ុណ្ណោះ!

កូរ៉េខាងត្បូង ៖ ក្រុម​ចម្រៀងថ្មី​ SOLIA គឺជា​សិល្បករចំណូលថ្មីរបស់ក្រុមហ៊ុន Space Music ដែលទើបតែ​បាន​បង្កើត និងបង្ហាញ​មុខជា​ផ្លូវការ​កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០២១ តែក៏ត្រូវរំសាយក្រុមវិញ ក្នុងរយៈពេលមិនដល់១សប្ដាហ៍ផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 SOLIA
 SOLIA

គួរបញ្ជាក់ផងដែរថា Rookie Girl ក្រុម SOLIA មាន​សមាជិក​ទាំងអស់ចំនួន ៥នាក់ ​រួមមាន Soree, Hayeon, Suna, Suyeon និង Eunbi​ ហើយពួកគេ​ចេញបង្ហាញ​មុខ​ដំបូង​តាម​រយៈបទ​ថ្មី​ដែល​មាន​ចំណងជើងថា Dream​។

  បទ​ Dream របស់  SOLIA

គួរឲ្យសោកស្ដាយណាស់ ក្រុម​ចម្រៀង​ស្រីថ្មីមួយ​​បែរជាត្រូវប្រកាសបំបែកក្រុម​ ​នៅ​ថ្ងៃទី២២ ខែ សីហា ឆ្នាំ ២០២១ វិញ បានសេចក្ដីថាពួកគេបានបង្ហាញមុខជាតារា Kpop បានត្រឹមតែ​ ៥ថ្ងៃប៉ុណ្ណោះ ក្រោយប្រកាស Debut ជាផ្លូវការ។

 SOLIA
 SOLIA

ជាក់ស្ដែង នៅក្នុង​សេចក្ដីជូនដំណឹង​លើគណនី Instagram ខាង Space Music បាន​ប្រកាសឲ្យដឹងថា មូលហេតុនៃការ​បំបែក​ក្រុមរបស់ SOLIA គឺដោយ​សារស្ថានភាពនៃកាលៈទេសៈ​របស់​ក្រុមហ៊ុនមិនអំណោយផល ហើយក៏​សូម​ឲ្យអ្នកគាំទ្រគ្រប់គ្នាមេត្តា ​យោគយល់ និង​ផ្ដល់​ការគាំទ្រឲ្យបានពេញទី​ដល់​សមាជិក​ក្រុម​ទាំង ៥នាក់ ​ក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ​រៀងៗខ្លួន៕​

សេចក្ដីប្រកាសរបស់ Space Music

ប្រភព ៖ Koreaboo 

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T