មិនមែនលំៗ! Lisa ត្រូវគេទាយទុកថាជាតារាស្រីទោលដំបូង ដែលមានអ្នក Pre-order អាល់ប៊ុមច្រើនបំផុត ក្នុងពេលខ្លីបំផុត!

//s9.kh1.co/fe/fe339f62422f16cf153e55936a75f0266ee67dbd.jpg
យុវវ័យ

 ៣១-សីហា-២០២១ ១០ល្ងាច · ៤ ឆ្នាំមុន

Lisa សមាជិកក្រុម BLACKPINK ត្រូវបានកក់ទុកជាតារា Kpop ស្រីទោល ដែលមានចំនួន Pre-orders អាល់ប៊ុមខ្ពស់បំផុត ក្នុងរយៈពេលដ៏ខ្លី ត្រឹមតែ ៤ថ្ងៃឈានចំនួនលើសពី ៧០០,០០០ បន្ទះ!

កូរ៉េខាងត្បូង ៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន YG Entertainment នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ នេះ បានឲ្យដឹងថា ការបញ្ជាទិញ Pre-orders សម្រាប់អាល់ប៊ុមទោលដំបូង «LALISA» របស់ Lisa សមាជិកក្រុម BLACKPINK បានឈានដល់ចំនួនលើសពី ៧០០,០០០ បន្ទះ ដោយចំណាយពេលត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបើកឲ្យកុម៉្មង់ នៅថ្ងៃទី២៦ ខែ សីហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa 
Lisa 

តាមរយៈចំនួនបញ្ជាទិញច្រើនបែបនេះ សាមីខ្លួន Lisa ត្រូវបានកត់ទុកជាសិល្បករ Kpop ទោលស្រី ដែលយកបានកំណត់ត្រាលក់អាល់ប៊ុមខ្ពស់បំផុត ក្នុងរយៈពេលដ៏ខ្លីបំផុត ហើយបើតាមការព្យាករណ៍ផ្សេងទៀត ទិន្នន័យនៅក្នុងរយៈពេល ១សប្តាហ៍ដំបូង ខាងមុខទំនងជាខ្ពស់ជាងការគិតទុកក៏ថាបាន។

Lisa 
Lisa 

គួរបញ្ជាក់ផងដែរថា អាល់ប៊ុម «LALISA» របស់ Lisa នឹងចេញជាផ្លូវការនៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១ រសៀលម៉ោងនៅប្រទេសកូរ៉េខាងត្បូង៕

Lisa 
Lisa 

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T