យល់ដឹង៖ ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែ បងប្អូន ជាពិសេសមិត្តអ្នកអានមួយចំនួនប្រាកដជាធ្លាប់បានឮឈ្មោះសត្វដ៏កម្រមួយប្រភេទ ស្ថិតនៅក្នុងចំណោមព្យព្ជាន:ខ្មែរទាំង៣៣តួ គឺសត្វឍមរា ជាក់ជាមិនខាន ប៉ុន្តែពុំដែលបានឃើញរូបរាងពិតរបស់សត្វមួយប្រភេទនេះសោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តាមការសិក្សាស្រាវជ្រាវ របស់អ្នកវិទ្យសាស្រ្តតាមការពិតទៅសត្វ ឍាមរា ( Cormorant) ស្ថិតក្នុងអម្បូរបក្សីទឹក ដែលអាស្រ័យផលនៅនឹងទឹក រកស៊ីចំណីសត្វក្នុងទឹកជាអាហារ និងជាប្រភេទបក្សីមានប្រភេទមានស្បែកជាប់ជើងស្រដៀងនឹងជើងទា ប៉ុន្តែមិនអាចហោះហើរដូចបក្សីទឹកដទៃបានទេ។
សូមបញ្ជាក់ផងដែលថា សត្វឍាមរានេះ ត្រូវបានគេស្គាល់ និងរកឃើញជម្រក និងទីលំនៅកំណើតដំបូងនៅកោះម៉ាដាហ្គាស្គារ ស្ថិតនៅក្នុងតំបន់អាហ្វ្រិកប៉ែកខាងត្បូង ជាកោះដែលស្ថិតនៅដាច់ចេញពីទ្វីប និងអាចមានកម្ពស់ដល់ទៅ១ម៉ែត្រឯណោះ៕
ចង់ឃើញថាតើ សត្វឍាមរា មានមុខមាត់យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖